សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ
ភ្នំពេញះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង ជាប្រធានក្រុមលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ។
ពិធីប្រកាសឱ្យចូលកាន់មុខតំណែងនេះ បានធ្វើព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនក្រសួងមហាផ្ទៃ យ៉ាងច្រើនផងដែរ។
សូបញ្ជាក់ថា សម្តេចក្រឡាហោ ស ខេង បានសម្រេចកែសម្រួលសមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនឈាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន២១រូប ផងដែរ។ កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពត្រៀមរៀបចំ ត្រៀមបង្ការ និងសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទាំងដំណាក់កាលមុនពេលកើត និងក្នុងពេលកើត។
២ ចូលរួមសហការជាមួយបណ្ដាលកងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ធ្វើប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ រក្សាសន្ដិភាព សណ្ដាប់ធ្នាប់សង្គមពេលមានសំណូមពរ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។៣ សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន ក្នុងការដាក់ចេញអនុវត្តនូវវិធានការចាំបាច់បន្ទាន់ ក្នុងការរុករក និងសង្គ្រោះ ចំពោះគ្រោះមហន្ដរាយ ដែលបាននិងកំពុងកើតឡើង។៤ កសាងផែនការត្រៀមបម្រុងទុកជាមុន អំពីផ្នែកហិរញ្ញវត្ថុ មធ្យោបាយ និងសម្ភារចាំបាច់ ដើម្បីឆ្លើយតបដោះស្រាយទាន់ពេលវេលា ចំពោះប្រតិ្តបត្តិការរុករក និងសង្គ្រោះរបស់កងកម្លាំង។
៥ អនុវត្តភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ឬរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ៕