ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃសុក្រ ៨ កើត ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឋក្រោមអធិបតីភាព លោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឋរង នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាល ប្រធាន-អនុប្រធានការិយាល័យចំណុះ-ជំនាញជុំវិញរដ្ឋបាលខណ្ឌ និងលោកមេប៉ុស្តិ.លោកចៅសង្កាត់ទាំង ៧ ។
ក្នុងឱកាសលោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាល បានធ្វើការណែនាំនិងដាក់ផែនការដល់មន្ត្រីពាក់ព័ន្ធ.ការទប់ស្កាត់ល្បែងស៊ីសងក្នុងក្នុងភូមិសាស្រ្តខណ្ឋ.វិធានការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ.ការពង្រឹងគុណភាព សុវត្ថិភាពការដ្ឋានសំណង់ក្នុងភូមិសាស្រ្ត ខណ្ឋមានជ័យ
.វិធានការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍សាធារណៈការលក់ដូរតាមទីផ្សាររដ្ធនិងឯកជន.សំរាម
.ការទប់ស្កាត់កាអនាម័យសាធារណៈជន.ការទប់ស្កាត់ឆ្លងជម្ងឺកូវីដ-១៩។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាល បានធ្វើការណែនាំនិងដាក់ផែនការ ដល់ក្រុមលេខាធិការដ្ឋានអនុវត្ត ៖
១- គោលនយោបាយ « ភូមិ – ឃុំ – សង្កាត់ មានសុវត្ថិភាព » ដែលមានឈ្មោះ ក្នុងសេចក្ដីសម្រេច លេខ ០០៤/២១ សសរ.មជ ស្តីពីការបង្កើតលេខាធិការដ្ឋានអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព » ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវដឹកនាំអនុវត្តន៍លក្ខណៈសម្បត្តិ « ភូមិ – ឃុំ – សង្កាត់ មានសុវត្ថិភាព » អោយមានប្រសិទ្ធិភាពខ្ពស់ ៕