ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត ក្រុមការងាររអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ(ក្រ១,ក្រ២) ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-19 ចំនួន ៦៨៨ គ្រួសារ នៅសង្កាត់តាខ្មៅ
កណ្តាលះ ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១នេះឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារ អមដំណើរដោយ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់តាខ្មៅលោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយ១១ភូមិ លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ យុវជន ស.ស.យ.ក ប្រជាការពារភូមិ កម្លាំងប៉ុស្ដិ៍នគរបាល អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ(ក្រ១,ក្រ២) ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-19 បានអញ្ជើញចុះសួរសុខទុក្ខ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតាលោកយាយអ៊ំមីងបងប្អូននិងក្មួយមាន ចំនួន៦៨៨ នាក់ ដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តបានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ផងដែរ ។
ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តបានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល បានធ្វើអោយមានការប៉ះពាល់ដល់បងប្នបជាពលរដ្ធប្រចាំថ្ងៃ។ ជាក់ស្ដែងថ្ងៃនេះ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តបានយក ដែលជាអំណោយដ៍ថ្លៃថ្លា របស់ សម្តេច តេជោ ហ៊ុន សែន មកដល់ប្រពលរដ្ធ រស់នៅក្នុងមូលដ្ឋានមានចំនួន៦៨៨នាក់ ស្ថិតក្នុងសង្កាត់ ។ ទន្ទឹមនឹងនេះឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់តាខ្មៅ ក៍ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកណ្តាល បន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងកំឡុងពេល បិទខ្ទប់ ភូមិសាស្ត្ររខេត្ត និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះ ។
ក្នុងនោះដែរម្នាក់ទទួលបាននូវមាន អង្ករ , មី , ទឹកត្រី , ត្រីខ ប្រេងឆា,ស្កសរ-ដើម្បីសម្រួលដល់ប្រជាពលរដ្ធប្រចាំថ្ងៃផងដែរ ។