លោកជៀម ខូយនៅតែបន្តអំណោយដល់ប្រជាពលរនៅសង្កាត់របស់ខ្លួនចំនួនប្រមាណ៦00 គ្រួសារនៅសង្កាត់តាខ្មៅក្រុងតាខ្មៅ
កណ្តាលះ ថ្ងៃអាទិត្យ ៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១
លោក ជៀម ខូយជាចៅសង្កាត់តាខ្មៅ បាននាំក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារព្រមទាំងយវជន ស ស យ ក យកអំណោយមនុស្សធម៍ត ចំនួន ៦០០គ្រួសារ មកប្រគល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ លោក ជៀម ខូយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ នូវគ្រឿងឧបភោគ-បរិភោគ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋនៅតំបន់ក្រហម និងមូលដ្ធាននៃសង្កាត់តាខ្មៅនេះ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ ទន្ទឹមនឹងនេះ លោកអភិបាលរង បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្តី តែក៍អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៍ជា ការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះបងប្អូនគ្រប់រូបពីសណាក់ថ្នាក់ដឹកនាំ ពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ។
យ៉ាងណាមិញ លោកជៀម ខូយ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំគ្នាជាក្រុម និងត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ រាជរដ្ឋាភិបាល និងវិ ធានការនានារបស់ក្រសួងសុខាភិបាល ហើយប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ។
អំណោយក្នុងមួយគ្រួសារទទួលបាន៖
– អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ និង ម៉ាស ។