លោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ បានចុះមកវាយតំលៃ និង ផ្សព្វផ្សាយជូនកម្មករ ៣កុំ ៣ ការពារ ក្នុងការវិធានការ ការពារ កូវីត-១៩ និង ការណែនាំរបស់ក្រសួងសុខាភិបាល
ភ្នំពេញះនាព្រឹក ថ្ងៃទី ២៤ ខែ ឩសភា ឆ្នាំ ២០២១ លោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ បានចុះមកវាយតំលៃ និង ផ្សព្វផ្សាយជូនកម្មករ ៣កុំ ៣ ការពារ ក្នុងការវិធានការ ការពារ កូវីត-១៩ និង ការណែនាំរបស់ក្រសួងសុខាភិបាល ដែរមានសមាភាពចូលរួម មាន ៖
១/ លោក ទូច សាមុត ប្រធានផ្នែកដោះស្រាយកូដ្ឋកម្មនិងបាតុកម្មក្រសួងការងារ ។
២/ លោក ឯម ភារី នាយប៉ុស្ត៏ស្ទឹង៣ ។
៣/ លោក ភិន ផល នាយផ្នែក ។
៤ / លោក យាន ឧត្ដម សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹង៣ ។
ក្រុមការងារបានចុះផ្សព្វផ្សាយ និងវាយតំលៃនៅ រោងចក្រកាត់ដេរសម្លៀកបំពាក់ W & D ស្ថិតនៅដីឡូលេខ ផ្លូវ ២១៧ ភូមិឬស្សី ២ សង្កាត់ស្ទឹងមានជ័យទី៣ ដោយទីតាំងខាងលើមាន កម្មករ ៨៩៥ នាក់ ប្រុស ១០០ នាក់ ។
ដោយមូលហេតុរោងចក្រខាងលើមានកម្មករ ០៤ នាក់ មានវិជ្ជមានកូវិត ១៩ ( ទើបតែរកឃើញ នៅថ្ងៃទី២៣ / ០៥ / ២០២១ )
ជាលទ្ធផល៖ ក្រុមការងារ និងរដ្ឋបាលរោងចក្រ បានសម្រេចឲ្យកម្មករទៅយកសំណាក ដោយរដ្ឋបាលរោងចក្រអនុញ្ញាតិ ឲ្យផ្អាកការងារចំនួន កន្លះថ្ងៃ បើមិនមានវិជ្ជមាន កូវីត ១៩ ទេ និងអោយចូលបម្រើការងារវិញនៅថ្ងៃ ២៥ ខែឆ្នាំដដែល ។