លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យខណ្ឌមានជ័យ បន្តសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយ និង ទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ក្នុងរោងចក្រ នៅភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ 

ភ្នំពេញះ នាទីព្រឹក ថ្ងៃអង្គារ ៦រោច ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១ អាជ្ញាធរ ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាផ្អាកដំណើរការការងាររយៈពេល ២ថ្ងៃ នូវរោងចក្រ ចំនួន ២ទីតាំង គឺ រោងចក្រ ហុង ចេង មានទីតាំងស្ថិតនៅផ្ទះលេខ៥៧៩ ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ និង រោងចក្រ យិន ចៀន ស្ថិតនៅផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមមាន ៖

– លោក ទូច សុទ្ធមុត ប្រធានអន្តរាគមន៍ តំណាងកមរសួងការងារ ។
– លោក វ៉ា សុវណ្ណពិសាល ប្រធានអធិការកិច្ច នៃក្រសួងការងារ
– លោក ផេង ភាត តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– លោក យុទ្ធ នី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ។
– លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២
-បូ សារ៉ន នាយរងប៉ុស្តិ៍ ស្ទឹងមានជ័យ២
– តំណាងរោងចក្រ ហុង ចេង
– លោកស្រី CAI YUN តំណាងរោងចក្រ យិន ចៀន ។
ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង មន្រ្តីតំណាងក្រសួងការងារ បានពិនិត្យឃើញថា ១. រោងចក្រ ហុង ចេង មានទីតាំងផ្ទះលេខ៥៧៩ ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករ កម្មការិនី សរុប ២០៥ នាក់ ស្រី ១៥០ នាក់ បរទេស ០៤នាក់ ស្រី ០២នាក់ ក្នុងនោះដែរ បានរកឃើញ អ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ០៣ នាក់( ករណីចាស់) និង អ្នកវិជ្ជមាន មេរោគ កូវីដ-១៩ (០៥ នាក់ ករណីថ្មី) សរុប អ្នកវិជ្ជមាន កើតមេរោគកូវីដ-១៩ ០៨ នាក់ / ២០៥ នាក់ នៃកម្មករសរុប ។
២. រោងចក្រ យិន ចៀន ស្ថិតនៅផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលមានកម្មករ កម្មការិនី សរុប ២៨ នាក់ ស្រី ២៣ នាក់ បរទេស ០១ នាក់ ស្រី ០១ នាក់ ក្នុងនោះដែរ រកឃើញ អ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ០១នាក់ (ករណីចាស់) ០២ នាក់ (ករណីថ្មី) សរុប អ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ០៣ នាក់ / ២៨ នាក់ ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានណែនាំទៅដល់ថៅកែរោងចក្រ និង ប្រធានរដ្ឋបាលរោងចក្រទាំង ២ទីតាំង ខាងលើ ត្រូវជម្រុញកម្មករ កម្មការិនី ទាំងអស់ដែលពាក់ព័ន្ធ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ ទៅយកសំណាកអោយបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន ។

បន្ទាប់មក អាជ្ញាធរខណ្ឌមានជ័យ រួមទាំង តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការ សម្រេចផ្អាកដំណើរការការងារ រោងចក្រ ទាំង ២ទីតាំង រយៈពេល ២ថ្ងៃ គឺគិតត្រឹម ថ្ងៃទី ០១ ដល់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២១ ជាបណ្តោះអាសន្នសិន ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានគូសបញ្ជាក់ដែរថា ក្រោយផ្អាករយៈពេល ២ថ្ងៃ រោងចក្រ ត្រូវរងចាំក្រុមការងារបច្ចេកទេសចម្រុះ ចុះមកពិនិត្យ វាយតម្លៃ និងហានីភ័យជាក់ ស្តែងនៅក្នុងរោងចក្រផ្ទាល់ ទើបអនុញ្ញាតអោយដំណើរការការធម្មតាវិញ ។

អត្ថបទដែលជាប់ទាក់ទង