សម្តេច​តេជោ​ ធ្វើ​ការ​កែតម្រូវ​ជាបន្ទាន់​ចំពោះ​ការ​មិនចែកចាយឧបករណ៍ធ្វេីតេស្ត​រហ័ស​ ឱ្យ​បាន​គ្រប់​គ្រាន់​ទៅតាម​បណ្ដា​រខេត្ត​ ខណ:ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​នៅពេញក្នុងឃ្លាំង

សម្តេច​តេជោ​ ធ្វើ​ការ​កែតម្រូវ​ជាបន្ទាន់​ចំពោះ​ការ​មិនចែកចាយឧបករណ៍ធ្វេីតេស្ត​រហ័ស​ ឱ្យ​បាន​គ្រប់​គ្រាន់​ទៅតាម​បណ្ដា​រខេត្ត​ ខណ:ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​នៅពេញក្នុងឃ្លាំង​។

សម្តេចតេជោដាក់បទបញ្ជារអោយបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សទៅគ្រប់បណ្តារខេត្ត ដោយក្នុងមួយខេត្តត្រូវប្រគល់អោយ១ម៉ឺន។

សម្តេចតេជោប្រកាសថាឧបករណ៍ធ្វើតេស្តរហ័សត្រូវតែចែកចាយអោយបានគ្រប់គ្រាន់គ្រប់ខេត្ត ដោយមិនត្រូវរក្សាទុកក្នុងឃ្លាំងហើយទុកអោយតាមបណ្តារខេត្តមានការខ្វះខាតនោះទេ។

សម្តេចតេជោប្រកាសថា បច្ចុប្បន្នក្នុងឃ្លាំងមានឧបករណ៍តេស្តរហ័សចំនួន ១លាន២សែន៤ម៉ឺន ៥ពាន់ ហើយនឹងមកដល់កម្ពុជាចំនួន១លានបន្ថែមទៀត។

សម្តេចតេជោបង្ហាញការមិនសប្បាយចិត្តនៅពេលដែលដឹងថាសម្ភារៈនៅពេញក្នុងឃ្លាំងតែបែជានៅតាមបណ្តារខេត្តខ្វះខាតឧបករណ៍ធ្វើតេស្តរហ័សទៅវិញ។

សម្តេចតេជោលើកឡើងថាកម្ពុជាមិនខ្វះលុយក្នុងការទិញឧបករណ៍ធ្វើតេស្តរហ័សនោះទេ ហើយរដ្ឋាភិបាលកម្ពុជាមិនដួលរំលំដោយសារតែខូវិដ វាយលុកក្នុងរយះពេលពីរឆ្នាំនេះដែរ។

សម្តេចតេជោសង្កត់ធ្ងន់ថា ហេតុអ្វីបានជាតេស្តរហ័សមានការចាំបាច់ ពីព្រោះបើយើងដឹងរហ័ស គឺយើងងាយគ្រប់គ្រងរហ័សដែរ។

បន្ថែមពីនេះសម្តេចតេជោណែនាំជាបន្ទាន់អោយប្រើឧបករណ៍ធ្វើតេស្តរហ័សដល់គ្រប់ពលករនិងតាមគ្រប់ច្រកតាមព្រំដែន។

អត្ថបទដែលជាប់ទាក់ទង