ច្រកទ្វារអន្តរជាតិដូងហៅ(ឡែម)ប៉ូលីសអន្តោប្រវេសន៍ល្បីខាងចាំកៀបយកលុយតាមរថយន្តដឹកទំនិញបន្លែផ្លែឈើយ៉ាងរលូនដោយមិនខ្មាសអៀននៅ ឯកសណ្ឋានរបស់ខ្លួននោះទេនៅតែបន្ត..
បាត់ដំបង៖ ស្រុកកំរៀងនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០។នៅវេលាម៉ោង ១២:៣០នាទីនៅច្រកអន្តរជាតិដូងហៅឡែមរាល់ថ្ងៃយើងឃើញប៉ូលីសអន្តោប្រវេសន៍ល្បីខាងកៀបយកលុយតាមរថយន្តដឹកទំនិញបន្លែផ្លែឈើយ៉ាងរលូនដោយគ្មានអៀនខ្មាសទៅលើ ឯកសណ្ឋានរបស់ខ្លួននោះឡើយ។ (មិនតែប៉ុណ្ណោះតាមប្រភពពីរថយន្តដឹកបន្លែផ្លែឈើបានឱ្យដឹងថាបើមិនឱ្យលុយទេនោះគឺមិនអាចវិលកង់បានទេ)(ហើយពួកគាត់បន្ថែមទៀតថាតើសមត្ថកិច្ចឈរជើងប្រចាំច្រកអន្តរជាតិដូងមានតួនាទីអ្វីបានមកយកលុយតាមតែការចង្អុលនោះក្រែងមានតួនាទីត្រឹមតែត្រួតពិនិត្យ visa ប៉ាស្ព័រសម្រាប់ភ្ញៀវចេញចូលតាមច្រកអន្តរជាតិដូងបានឡែមតែប៉ុណ្ណោះ ហេតុអ្វីបានជាមកដាក់បារ៉ាស់កាក់យកលុយពីរថយន្តដឹកបន្លែកសិផលចេញពីប្រទេសថៃមកកម្ពុជាទៅវិញតាមច្រកចូលអន្តរជាតិមួយនេះទៅវិញ(ហើយសព្វថ្ងៃយើងមិនដឹងថាតើលោកផាត សុផាន់ណា នាយផ្នែកគ្រប់គ្រោងការពារច្រកអន្តរជាតិដូងបានដឹងឬឃើញហើយធ្វើមិនឃើញធ្វើមិនលឺឬក៏បណ្ដែតបណ្ដោយឱ្យកូនចៅនៅបន្តសកម្មភាពយកលុយតាមរថយន្តដឹកទំនិញកសិផលបន្លែផ្លែឈើទឹកក្រូចគ្រប់មុខចេញពីប្រទេសថៃមកកម្ពុជាតាមតែអំពើចិត្តខ្លួននោះ។
យើងឃើញថាបច្ចុប្បន្ននេះទោះមានការព្រួយបារម្ភពីទុក្ឋលំបាកពីរាជរដ្ឋាភិបាលទៅលើការរីករាលដាលឆ្លងវីរុសកូរូណា កូវីដ-19របស់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងណាក៏ដោយ នោះពុំសូមានប្រសិទ្ធភាពនោះទេព្រោះសមត្ថកិច្ចដែលនៅប្រចាំច្រក អន្តរជាតិដូង ទាំងអស់នោះបាន(ភ្លេចអស់នូវអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជានូវវិធីទប់ស្កាត់ការរីករាលដាលឆ្លង covid-19 នៅក្នុងប្រទេសកម្ពុជាបាត់អស់ហើយ)ទោះជាយ៉ាងណាក៏ដោយមន្ត្រីអន្តោប្រវេសន៍ដែលនៅប្រចាំច្រកអន្តរជាតិដូងហៅឡែមនេះមិនដែលខ្វលខ្វាយ ខ្លាចរអា ប្រួយអារម្មណ៍ទៅលើការរីករាលដាលឆ្លងអ្វីនោះទេហើយយើងឃើញថាការឲ្យដោះដូរទំនិញតាមអនុសាសន៍របស់សម្ដេចគឺពុំសូវមានប្រសិទ្ធភាពទេយើងសង្កេតឃើញថាបើតាមសម្ដេចមានប្រសាសន៍ផ្ទាល់នឹងគឺឲ្យដោះដូរតែរថយន្តទំនិញធំៗទេតែបច្ចុប្បន្នយើងឃើញថាសមត្ថកិច្ចដែលមានវត្តប្រចាំច្រកអន្តរជាតិដូងនេះបានបើកដៃអោយទំនិញគ្រប់ប្រភេទដឹកជញ្ជូនតាមរថយន្តចេញយ៉ាងចាស់ដៃមិនថារថយន្តតូចរថយន្តធំនោះទេ
(ត្រូវបង់លុយអោយ)សមត្ថកិច្ចឈរប្រចាំច្រកសិនទើបទៅមុខបាន.. នេះបើតាមប្រភពអ្នកបើករថយន្តតូចៗប្រាប់អោយដឹង..៕