ក្រុមហ៊ុនវិនិយោគ មួយ មានគំរោងអភិវឌ្ឍ កែ លំអសួនច្បារមាត់ទន្លេក្រុងតាខ្មៅ អោយសក្តិសមជាទីក្រុងស្អាតទេសចរណ៍ អាស៊ាន

កណ្ដាល៖ ក្រុមហ៊ុនផ្កាត្រកួន ជាក្រុមហ៊ុនមួយ មានបទពិសោធន៍ វិនិយោគ វិស័យ សេវាកម្មទេសចរណ៍ ធម្មជាតិ មានគំរោង ជួយកែលំអ សួនច្បារ មាត់ទន្លេបាសាក់ អោយកាន់តែមានសោភណ័ភាព ថែមទៀត សក្តិសម ជាទីក្រុងស្អាតទេសចរណ៍អាស៊ាន។

ក្នុងឱកាស បើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សានិងវាយតម្លៃ លើគំរោងអភិវឌ្ឍន៍សួនច្បារមាត់ ទន្លេបាសាក់ ក្រុងតាខ្មៅ ជាមួយលោកឧកញ៉ា ឌិន សុមេធា ស្ថានិកក្រុមហ៊ុនផ្កាត្រកួន នៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី១៤មករានេះឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានគាំទ្រ យ៉ាងពេញទំហឹងនិងលើកទឹកចិត្ត អោយក្រុមហ៊ុនមួយនេះ អនុវត្តគម្រោងរបស់ខ្លួន ឲ្យបានឆាប់រហ័យ ដោយត្រូវសិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោង ផ្អែកតាមស្ថានភាពជាក់ស្តែងឲ្យបាន ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

ក្នុងកិច្ចប្រជុំ នេះ ឯកឧត្តមអភិបាលបានបញ្ជាក់ថា៖ ការកសាង គម្រោង កែលម្អ សួនច្បារ នេះ ធ្វើឡើង ដើម្បីរួមចំណែក ការពារ ការបាក់ ស្រុត ច្រាំងទន្លេ និង ជា ផ្នែក មួយ ធ្វើ ឲ្យ ប្រសើរឡើង នូវ សោ ភណ្ឌ ភាព ទីក្រុង ឲ្យមានភាពស្រស់បំព្រង មានភាពបៃតង និងបរិស្ថានល្អទុកជា ទីកន្លែង សាធារណៈ ។

ឯកឧត្តម អភិបាលខេត្ត បានតំរូវឲ្យ ម្ចាស់គំរោង ត្រូវរៀបចំជា សួនច្បារតាមមាត់ទន្លេ ឲ្យមានសោភ័ណ្ឌភាព ត្រូវដាំផ្កាចំរុះពណ៌ ដាំស្មៅ ដើមឈើ តូចធំ និងបំពាក់នូវភ្លើងលំអរផ្សេងៗ ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលមក ទស្សនា កម្សាន្ត នៅក្រុងតាខ្មៅ បានកាន់តែច្រើនឡើង។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ម្ចាស់គម្រោង ត្រូវគិតគូររកទីតាំង សម្រាប់សង់បង្គន់អនាម័យ ឲ្យបានសមរម្យ ត្រូវរៀបចំកន្លែងលក់ដូរ ដល់អជីវករឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ រាប់ទាំងរៀបចំណតយានយន្ត ផ្សាររាត្រី កន្លែងហាត់ប្រាណ ស្ពានតាមច្រាំងទន្លេ និងកន្លែងកម្សាន្តនានាផងដែរ។

តាមការគ្រោងទុកគម្រោង នេះគឺចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២១នេះតទៅ ដែលមានទីតាំងចាប់ពីគល់ស្ពានតាខ្មៅ ដល់គល់ស្ពានព្រែកសំរោង ។

គួរបញ្ជាក់ថា៖ក្រុមហ៊ុនផ្កាត្រកួន នេះបានបោះទុនវិយោគ សេវាកម្មទេសចរណ៍ ធម្មជាតិ លើគំរោងអភិវឌ្ឍន៍ ផ្ទៃដី ទំហំ១០០ហិកតា ស្ថិតនៅទីតាំង ឃុំស្វាយប្រទាល ស្រុកស្អាង មានចម្ងាយ ប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង