តតាកែវ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបាន ចងក្រងបណ្តុំអាជីវកម្មក សិកម្មសម្រាប់ ប្រមូល ទិញបន្លែសុត្ថិភាពពីប្រជាកសិករ ដើម្បីផ្តត់ផ្គង់ទីផ្សារក្នុងស្រុក ដែលធ្វើអោយ ប្រជាកសិករអាចរកចំណូល បានខ្ពស់ពីការលក់ បន្លែ សុវត្ថិភាព ។
លោក ញ៊ុប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា សព្វថ្ងៃនេះមន្ទីរបានចងក្រងបណ្តុំអាជីវកម្មកសិកម្មសម្រាប់ប្រមូលទិញបន្លែសុវត្ថិភាពបានចំនួន១៧បណ្តុំអាជីវកម្ម ហើយក្នុងមួយបណ្តុំកអាជីវកម្មទទួលទិញបន្លែសុវត្ថិភាពពីប្រជាកសិករ គិតជាមធ្យមចំនួនជាង បីតោនក្នុងមួយថ្ងៃ។ លោកបានបន្តថា មន្រ្តីជំនាញរបស់មន្ទីរកសិកម្មខេត្តតាកែវបានអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុទៅដល់ប្រជាកសិករជាអ្នកផលិតបន្លែសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់មានជំនាញច្បាស់លាស់ពីការប្រើប្រាស់ដី ប្រើប្រាស់ថ្នំាដែលគ្មានជាតិគីមី និងវិធីការពារសត្វល្អិតចង្រៃផងដែរ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានរំលឹកពី «អនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មថា សព្វថ្ងៃនេះផលិតបន្លែក៏ដោយចិញ្ចឹមសត្វក៏ដោយផលិតស្រូវក៏ដោយមិនតែស្បៀងតែមួយមុខទេគឺស្បៀងយើងផលិតគ្រប់គ្រាន់ហើយសល់ដោះស្រាយទីផ្សារ ហេតុដូច្នេះហើយទើបយើងបង្កើតនូវបណ្តុំអាជីវកម្មនៅក្នុងសហគមន៍ ដើម្បីឲ្យក្រុមកសិករដាំដុះហើយប្រមូលទិញយកទៅលក់នៅលើទីផ្សារ»។
លោកបបញ្ជាក់ទៀតថា ការចងក្រងកសិករជាបណ្តុំអាជីវកម្មកសិកម្មក្នុងការផលិតបន្លែសុវត្ថិភាពនេះ ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងកាត់បន្ថយការចំណាកស្រុក។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា នៅទូទាំងខេត្តការដាំដំណាំរួមផ្សំរួមមាន ដំឡូងមី ដំឡូងជ្វា សណ្តែកបាយ សណ្តែកដី ពោត អំពៅ ឪឡឹក និងបន្លែគ្រប់មុខ លើផ្ទៃដីដាំបានសរុបជាង ៣ ០២២ហិកតា៕