ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រពលរដ្ឋនៅស្រុកខ្សាច់ខេត្តកណ្ដាល ខេត្ត

កណ្ដាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ បានអញ្ជើញចុះសាកសួរសុខទុក្ខ នឹងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារមកពី៣ឃុំគឺ ឃុំ សន្លុុង ឃុំវិហារសួគ៌ នឹងឃុំព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដែលប្រព្រឹត្តទៅនៅទីតាំង មណ្ឌលកំសាន្ត សេវេនអ៊ែនជី ស្កាយឡែន របស់លោកឧកញ៉ា ស្រី ចាន់ថន។
ក្នុងឱកាសសំណេះសំណាលឯកឧត្តមបានមានប្រសាសន៍សាកសួរសុខទុក្ខនឹងណែនាំ អោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននឹងការពារជម្ងឺ កូវីដ19 នឹងជម្ងឺគ្រុនឈិ ព្រមទាំងបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបង្កើនកាដាំដុះនឹងចិញ្ចឹមសត្វដើម្បីបានជួយទ្រទ្រង់ជីវភាពបន្ថែមទៀត ក្នុងឱកាសនោះដែរលោកឧកញ៉ា ស្រីចាន់ថន បានឧបត្ថម្ភម៉ូតូធំចំនួន ២ គ្រឿងដល់ស្នងការដ្ឋានខេត្តកណ្កាល១គ្រឿង នឹងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាល១គ្រឿងផងដែរ ។ (ឯកឧត្តមអភិបាលខេត្តបានប្រសាសន៍ថា ឯកឧត្តមជាបង ជាប្អូននឹងជាកូនចៅរបស់បងប្អូនប្រជាពលរដ្ឋ )
អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង