កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្តិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់!
កំពង់ស្ពឺ៖ រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្តិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ។
សមាសភាពចូលរួមប្រជុំផ្ទាល់មាន៖
– លោកមេបញ្ជាការរង
– លោកនាយរងសេនាធិការ
– លោកប្រធាន អនុប្រធានមន្ទីរទាំង០៧
– លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង០៨។
សមាសភាពដែលត្រូវ ឣញ្ជើញ ចូលរួមប្រជុំ តាមប្រព័ន្ធ Video ( Zoom Meeting ) ដូចមានខាងក្រោម :
– លោកនាយការិយាល័យ និងជំនួយការ
– លោកមេបញ្ជាការរង និងជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុក និងលោកប្រធានស្នាក់ការសន្តិសុខ
(លោកនាយការិយាល័យ លោកមេបញ្ជាការរង មូលដ្ឋាន ក្រុង-ស្រុក និងលោកប្រធានស្នាក់ការ ត្រូវឣង្គុយមុខហ្វុង ក្នុងសាលប្រជុំឣង្គភាពរៀងៗខ្លួន) ៕