ឈ្មួញឈើឈ្មោះអុិន ស្រីម៉ៅ ដឹកជញ្ជូនឈើពីតំបន់ ព្រៃអភិរក្សគូលែនព្រហ្មទេព យ៉ាងរលូនមិនរំខានសមត្ថកិច្ច
ខេត្តព្រះវិហារ ÷មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បទបញ្ជារបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ពីព្រោះលោកពិន ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ និងលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោកម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះឡើយ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ មួយចំនួនបានឲ្យដឹងថា÷ មន្ត្រីរដ្ឋបាលព្រៃឈើក្នុងភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ គិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ ការដែលមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំបណ្ដាលស្រុកទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ លោក នួន សុខុម នាយរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងទៀត ថា បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូន ឈើពីតំបន់ព្រៃអភិរក្ស គូលែនព្រហ្មទេព ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យ៉ាងរលូនព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ ដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅ។
ដូច្នេះហើយទើបលោកស្រី អុិន ស្រីម៉ៅ អាចដឹកជញ្ជូនឈើពីតំបន់អភិរក្សគូលែន ព្រហ្មទេព ឆ្លងកាត់ជាច្រើនស្រុក ទើបមកដល់
ភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ដែលមានទីតាំងដេប៉ូច្រកចេញតែមួយ រដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏ដូចជាលោកពិន ទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោកម៉ែន សុជាតិ មន្ទីរបរិស្ថានព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាងពេញបន្ទុក ។ ទី១.ឈ្មោះរស់ សុធី អ្នកពាក់ពាន់ក្នុងការងារនឹង ហេីយមានតួនាទីជាប៉ូលីស ទៀតផងទី២.ឈ្មោះខឹត សុធារ៉ា មានការពាក់ពាន់ក្នុងការងារនឹងដែរ ហេីយមានតួនាទីជាអភិបាលរងក្រុងព្រះវិហារ ។តាមការកត់សម្គាល់របស់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា÷ ការដែលឈ្មួញឈ្មោះលោកស្រី អ៊ិន ស្រីម៉ៅ អាចបិទព័ត៌មាន ដោយសារលោកស្រីទំនាក់ទំនងបុគ្គលិកទូរទស្សន៍ហង្សមាសម្នាក់ប្រចាំការក្នុងខេត្ត
ជាអ្នលចែកប្រេងសាំង រាល់អ្នកសារព័ត៌មានណា ចុះទៅដល់ទីតាំងដេប៉ូឈើ ដើម្បីបិទមាត់ បិទ ក ទើបអាចបន្តដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិរក្ស គូលែនព្រហ្មទេព ខេត្តព្រះវិហារ យ៉ាងគឃ្លើនគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តព្រវិហារ។
ប្រភពបានឲ្យដឹងទៀតថា÷ ការដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តព្រះវិហារ ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ អុិន ស្រីម៉ៅ និងបក្សពួក បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូន គឺមានការបើកដៃពីសំណាក់លោកនួន សុខុម នាយខណ្ឌរដ្ឋបាលខេត្តព្រះវិហារ ជាកូនចៅ អោយដេប៉ូឈើឈ្មោះអិន ស្រីម៉ៅ ចេញតាមអំពើចិត្តផងដែរ។
ដូច្នេះលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្ម និងប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងភាពអសកម្ម របស់ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នោះទេ៕