ឯកឧត្ដមគង់ សោភណ្ឌពិធីសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស មានទីលំនៅក្នុងសង្កាត់សិត្បូ ដែលទទួលបានជ័យលាភីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ សម័យប្រឡង ២៧ ខែធ្នូ ឆ្នាំ២០២១

កណ្តាលះ រសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២

ឯកឧត្ដមគង់ សោភណ្ឌមជាមូយ ឯកឧត្ដម កឹម បុរី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សិត្បូ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស មានទីលំនៅក្នុងសង្កាត់សិត្បូ ទទួលបានជ័យលាភីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ សម័យប្រឡង ២៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ។

ក្នុងសង្កាត់សិត្បូ មានសិស្សានុសិស្សចំនួន៧៤នាក់ បានចូលរួមការប្រលងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ជាលទ្ធផលជាប់ចំនួន៦២នាក់ ធ្លាក់ចំនួន១២នាក់ ក្នុងនោះនិទ្ទេសA ចំនួន០១នាក់ និទ្ទេសB ចំនួន៨នាក់ និទ្ទេសC ចំនួន១៧នាក់ និទ្ទេសD ចំនួន២១នាក់ និទ្ទេស E ចំនួន១៣នាក់។

ដើម្បីជាការចូលរួមចំណែកក្នុងការលើកទឹកចិត្តបន្ថែមដល់សិស្សានុសិស្សដែលបានប្រលងជាប់ និងធ្លាក់ក្នុងសម័យប្រលងកន្លងទៅ ក្នុងពិធីសំណេះសំណាលនេះដែរខ្ញុំបាទ និងឯកឧត្តម រដ្ឋលេខាធិការ បានឧប្ថម្ភដល់សិស្សនិទ្ទេស Aចំនួន០១នាក់ នូវថវិកាចំនួន៤០ម៉ឺនរៀល និងនិទ្ទេសBចំនួន០៨នាក់ ក្នុងម្នាក់ថវិកាចំនួន២៥ម៉ឺនរៀល និទ្ទេស C ចំនួន ១៧នាក់ ក្នុងម្នាក់ថវិកា ២០ម៉ឺនរៀល និទ្ទេសD ចំនួន ២១នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល និទ្ទេស E ចំនួន១៣នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល រីឯក្មួយៗដែលមិនបានប្រលងជាប់ចំនួន១២នាក់ ក្នុងម្នាក់៥ម៉ឺនរៀល។

សូមជម្រាបជូនថាកាលពីថ្ងៃទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សចំនួន១,០៩៤ នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ១១៨ នាក់ បង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យរដ្ឋ និងសាលាឯកជន ក្នុងក្រុងតាខ្មៅ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ម្តងរួចមកហើយ ដោយក្នុងពិធីនោះសិស្សជ័យលាភី៖ និទ្ទេស A ចំនួន ៣២នាក់ ទទួលបានម៉ូតូចំនួន០១គ្រឿងក្នុង ១នាក់ និទ្ទេសBចំនួន១១៦នាក់ ទទួលបានថវិកា៤០ម៉ឺនរៀលក្នុង១នាក់ និទ្ទេសC ចំនួន២០២នាក់ ទទួលបានថវិកា៣០ ម៉ឺនរៀលក្នុង១នាក់ និទ្ទេសD ចំនួន៣៥៦នាក់ ទទួលបានថវិកា២០ម៉ឺនរៀល ក្នុង១នាក់ និទ្ទេសE ចំនួន៣៨៨នាក់ ទទួលបានថវិកា១០ ម៉ឺនរៀល ក្នុង១នាក់។

ជាមួយគ្នានោះដែរ បានជូនលោកគ្រូ អ្នកគ្រូ បង្រៀនកម្រិតថ្នាក់ទី១២ នៅក្នុងក្រុងតាខ្មៅ ចំនួន១២០នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង