ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថនជួបសំណេះសំណាលជាមួយមេភូមិ​ អនុប្រធានភូមិ​ និងសមាជិកភូមិបឹងជង្រុកតេជោឈ្នះឈ្នះ​ ក្នុងឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ

ព្រឹកថ្ងៃអង្គារ​ ១៤កេីត​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២២​ ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារដឹកនាំអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ​ និងឯកឧត្តម​ នាយឧត្តមសេនីយ៍​ សុខ​ ភាព​ រដ្ឋលេខាធិការក្រសួងការពារជាតិ​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះជួយខេត្តបន្ទាយមានជ័យ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកម៉ាឡៃ​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេភូមិ​ អនុប្រធានភូមិ​ និងសមាជិកភូមិបឹងជង្រុកតេជោឈ្នះឈ្នះ​ ក្នុងឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យដែលទេីបបង្កេីតថ្មីតាមប្រកាសលេខ​ ៣១៨៧​ ប្រក​ ចុះថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២១​ របស់ក្រសួងមហាផ្ទៃ​ ស្តីពីការបង្កេីតភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។

ពិធីសំណេះសំណាលនេះក៏មានការចូលរួមពីសំណាក់​ លោក​ យ៉ាង​ គីមហ៊ុយ​ អនុប្រធានក្រុមការងារដឹកនាំអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ​ ឯកឧត្តម​ ប៉ាន់​ ខែមវឌ្ឍនា​ សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី​ លោក​ គង់​ បញ្ញារិទ្ធិ​ លោក​ ឈឹម​ ប៊ុននី​ ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ​ លោក​ ស្វាយ​ ជា​ អភិបាល​ នៃគណៈអភិបាលស្រុកម៉ាឡៃ​ លោក-លោកស្រី​ ក្រុមប្រឹក្សា​ អភិបាលរង​ មន្ត្រីរដ្ឋបាលស្រុក​ ឃុំ​ ភូមិ​ និងកងកម្លាំងមានសមត្ថកិច្ច។

ក្នុងពិធីនេះគណៈអធិបតីក៏បានសម្តែងនូវការអបអរសាទរចំពោះការបង្កេីតភូមិបឹងជង្រុកតេជោឈ្នះឈ្នះ​ និងថ្នាក់ដឹកនាំភូមិបឹងជង្រុកតេជោឈ្នះឈ្នះដែលទេីបទទួលបានការតែងតាំងថ្មីរួមមាន៖
១-លោក​ ជុំ​ វណ្ណៈ​ ជាមេភូមិ
២-លោក​ ខន​ សុវណ្ណសុផានុន​ ជាអនុប្រធានភូមិ
៣-លោក​ ចាន់​ រិទ្ធី​ ជាសមាជិកភូមិ៕

អត្ថបទដែលជាប់ទាក់ទង