ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការផ្លូវបេតុងអាមេប្រវែង ១,១១២ ម៉ែត្រ ទទឹង៤:៥ម៉ែត្រ

កណ្តាល ៖ នារសៀល ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញ បានចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង ១,១១២ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ស្ថិតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។

ផ្លូូវបេតុង ០១ខ្សែ ស្ថិតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលខេត្តកណ្តាល ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ជាពិសេស បានលើកស្ទួយក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និង ជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង