ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានអញ្ចើញជាអធិបតីភាពពិធីសម្ពោធនិងកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍នគរបាលកំពង់ស្វាយ!

កណ្តាល នាព្រឹកថ្ងៃចន្ទ ០២កើត ខែចេត្រ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០២ ខែឧសភាឆ្នាំ ២០២២ឯកឧត្តមគង់សោភ័ណ្ឌអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយស្រុកកៀនស្វាយ។

ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាល រងនៃគណ:អភិបាលខេត្ត.ឯកឧត្តម លោកជំទាវ . លោកឧត្តមសេនីយ៍ ទោឈឿនសុចិត្តស្នងការនគរបាលខេត្ត.មេបញ្ជាការករាជអាវុធហត្ថខេត្ត. មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល.លោក.លោកស្រី ប្រធានមន្ទីរ- អង្គភាពជុំវិញខេត្ត.លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុកកៀនស្វាយ.លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយនិង លោកយាយ. លោកតា.បងប្អូនប្រជាពលរដ្ឋនិងក្មួយៗយុវជន ស.ស.យ.ក យុវជនកាកបាទក្រហមនិងយុវជនកាយរឹទ្ធ។

នៅក្នុងឱកាសនោះដែរលោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានឡើងអានរបាយការណ៍ជូនគណៈអធិបតីថា!ថ្ងៃនេះស្រុកកៀនស្វាយមានកិត្តិយសដែលឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាល។

បានអញ្ចើញកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍នគរបាលកំពង់ស្វាយស្រុកកៀនស្វាយនាពេលនេះ។

លោកអភិបាលស្រុកកៀនស្វាយបន្តថា!ការងារសន្តិសុខ សណ្តាប់ធ្លាប់សង្គម!ក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលើការដឹកនាំឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តរួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាក់ថ្នាក់បានធ្វើឲ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្លាប់សង្គមមានស្ថេរភាពល្អកងកម្លាំងប្រដាប់អាវុធនិងកម្លាំងប្រជាការពារបានប្រឹងប្រែងយកអស់កម្ពស់ស្មារតីក្នុងការបំពេញភារៈកិច្ចយ៉ាងមុឹងម៉ាត់កិច្ចការពារសន្តិសុខ សណ្តាប់ធ្លាប់សារធារណៈនិងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពល្អប្រសើរ។

លោកអភិបាលស្រុកលើកថា!នៅក្នុងស្រុកកៀនស្វាយមានប៉ុស្តិ៍នគរបាលចំនួន៨ប៉ុស្តិ៍ក្នុងនោះអគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលសាងសង់ត្រឹមត្រូវស្តង់ដាដោយរបស់ក្រសួងមហាផ្ទៃមានចំនួន៥ប៉ុស្តិ៍និងអាគារដែលមានការជួយពីសប្បុរសជនមាន២ប៉ុស្តិ៍ដោយឡែកនៅប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ឈើទាលមិនទាន់មាន។

លោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តបានថ្លែងថា!បើបងប្អូនប្រជាពលរដ្ឋមានបញ្ហានៅតាមមូលដ្ឋានហើយទូរស័ឮទៅប៉ូលីសប៉ុស្តិ៍ហើយមិនលើកទូរស័ឮនិងទូរស័ឮមកខ្ញុំគឺលេខ០១៧/៧៨៧/៦៦៦។

លោកស្នងការខេត្តក៍បានជម្រុញដល់កម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ។

ឯកឧត្តមគង់ សោភ័ណ្ឌបានថ្លែងថា!រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកចម្រើលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្តបន្តថា!នូវ យុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ.១៩ ដែលមានរយៈពេល២ឆ្នាំមកនេះសមេ្តចតេជោហ៊ុន សែនបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាយុជីវិតនិងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវនាំគ្នាចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ.១៩(ដុសជម្រុញទី៣.ទី៤បន្តទៀត)
ឯកឧត្តមអភិបាលខេត្តលើកឡើងថា!នៅថ្ងៃអាទិត្យទី៥ខែមិថុនាឆ្នាំ២០២២នេះនៅក្នុងប្រទេសកម្ពុជាយើងមានការបោះឆ្នោតក្រុមប្រឹក្សា.ឃុំសង្គាត់ឈានចូលមកដល់ហើយបងប្អុនប្រជាពលរដ្ឋត្រូវបោះឆ្នោតជូនមេឃុំណាដែលបានយកចិត្តទុកដាក់បម្រើយើង។

ពិធីសម្ភោធនេះដែរជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មន្រ្ដីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ដើម្បីធានានិរន្តរភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: ។

រាជរដ្ឋាភិបាល បានដាក់ចេញជាគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពតាមរយ:ក្រសួង មហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ដើម្បីធានានូវ ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ចលាចលសង្គម ជាដើមក្នុងគោលបំណងដើម្បីថែរក្សាឲ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ៕

 

អត្ថបទដែលជាប់ទាក់ទង