ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្តីពីការប្រមូលព័ត៌មានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

កណ្តាល ៖ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្តីពីការប្រមូលព័ត៌មានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងគម្រោងប្រមូលទិន្នន័យផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តាមរយៈប្រព័ន្ធVideo Zoom meeting។ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនៃទីស្តីការគណៈរដ្ឋមន្រ្តី សហការរៀបចំដោយក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពង់ធំ គាំទ្រថវិការនិងបច្ចេកទេសដោយគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO)។

សូមបញ្ជាក់ផងដែរថាគម្រោងប្រមូលទិន្នន័យផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅថ្នាក់ក្រោមជាតិ គម្រោងសាកល្បងនៅឃុំគោលដៅ ស្រុកគោលដៅ នៃខេត្តខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ដូចជា៖
១. ផ្សព្វផ្សាយលទ្ធផលរបាយការណ៍ស្តីពីការប្រមូលព័ត៌មាននៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ គម្រោងប្រមូលទិន្នន័យផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅថ្នាក់ក្រោមជាតិ
២. មូលមតិយោបល់ពីអ្នកចូលរួមដើម្បីកែលម្អរប្រព័ន្ធប្រមូលព័ត៌មានតាមប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS)និងវិធីសាស្រ្តប្រមូលព័ត៌មាននៃគម្រោងប្រមូលទិន្នន័យផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅថ្នាក់ក្រោមជាតិ
៣. ពិភាក្សាការពង្រីកសកម្មភាពប្រមូលទិន្នន័យផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅថ្នាក់ក្រោមជាតិទៅកាន់ឃុំផ្សេងទៀតនិងផែនការអនុវត្តបន្ត ៕

អត្ថបទដែលជាប់ទាក់ទង