លោក ឌី រ័ត្នខេមរុណ កម្លាំងប្រតិកម្មរហ័ស ត្រូវជាកម្លាំងពិត ក្នុងមូលដ្ឋានសំរាប់ តស៊ូមតិ គាំទ្រគណបក្សយើង ក្នុងការបោះឆ្នោត និង ផែនការសកម្មភាពការងារផ្សេងៗ ក្នុងសង្កាត់ទាំង៧ ខណ្ឌមានជ័យ
(ភ្នំពេញ) នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក ឌី រ័ត្នខេមរុណ ប្រធានក្រុមប្រតិកម្មរហ័ស គណបក្សខណ្ឌមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់ប្រតិកម្មរហ័ស គណបក្សខណ្ឌមានជ័យ និង ផែនការសកម្មភាពការងារតាមមណ្ឌលបោះឆ្នោត ទាំង១៤មណ្ឌល ក្នុងសង្កាត់ទាំង៧ ខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ទាំងអស់ របស់ក្រុមប្រតិកម្មរហ័សសរុបចំនួន ២៨០ នាក់ចូលរួម ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារនាពេលកន្លងមក និងបានស្នើឱ្យក្រុមការងារបន្តខិតខំអនុវត្តតាមផែនការសកម្មភាពបន្តដែលថ្នាក់ដឹកនាំដាក់ជូន និង ត្រូវដាក់ចេញឱ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការខិត
ខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីតទល់រាល់សកម្មភាពផ្សេងៗដែរតែងតែបង្ក និង បង្កើតបញ្ហាដែររំខានដល់ដំណើរការបោះឆ្នោត និងត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានភាពជោគជ័យជូនបក្ស នាថ្ងៃ ០៥ មិថុនា ឆ្នាំ ២០២២ ៕