ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាលបានអញ្ជើញ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរងនៃរដ្ឋបាលស្រុកកៀនស្វាយ ក្រោមអធិបតីភាពឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាល

កណ្ដាល៖ សូមអបអរសាទរ លោក ឡូវ សុខសាន អភិបាល នៃគណ: អភិបាលស្រុកកៀនស្វាយត្រូវបានរាជរដ្ឋាភិបាលសម្រេច តែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយជំនួស លោក អ៊ូ ឈាងដែលដល់អាយុត្រូវចូលនិវត្តន៍ និងលោកសន ហុងសេងត្រូវបានតែងតាំងជាអភិបាលរង នៃគណ:អភិបាលស្រុកកៀនស្វាយ ។

នារសៀលថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២២ ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរងនិងនាយករដ្ឋបាលនៃរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្ដាលនៅសាលស្រុកកៀនស្វាយ។
មានការអមដំណើរពីឯកឧត្តម.លោកជំទាវនិងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តនិងលោកឧត្តមសេនីយ៍ត្រី សំ តុលាមេបញ្ចាការកងរាជអាវុធហត្ថខេត្តកណ្តាលនិងមន្ត្រីចំណុះរដ្ឋបាលស្រុកកៀនស្វាយ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាល ស្រុក អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកដែលទើបតែងតាំងថ្មីត្រូវធ្វើជាគំរូល្អដោយត្រូវភាពស្មោះត្រង់មានការទទួលខុសត្រូវខិតខំបម្រើការពារ មន្រ្តីក្រោមឱវាទនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។
បន្ថែមពីនេះត្រូវឈ្វេងយល់អំពីច្បាប់នានាត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែងរៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍និងអតីតភាពការងារកន្លងមកទើបរដ្ឋបាលខេត្តបានលើកសំណើទៅក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលដើម្បីស្នើសុំតែងតាំងជាអភិបាលអភិបាលរង និងនាយករដ្ឋបាល ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការ ដឹកនាំអោយស្រុកកៀនស្វាយមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាលមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកស្អាងដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានាដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុកស្អាងឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង