ឯកឧត្តមតាំង ម៉េងលានអភិបាលរងខេត្តកណ្តាល បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សានៅវត្តកណ្ធារាមហៅតាខ្មៅ និងព្រែកសំរោង ក្រុងតាខ្មៅ
កណ្តាល៖ ឯកឧត្តម រង ម៉េងលាន អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត លោកជៀម ខូយជាចៅសង្កាត់តាខ្មៅ និងសមាជិកក្រុមប្រឹក្សាព្រមទាំងមេភូមិអនុភូមិជំនួការភូមិ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យកសាងមួយចំនួន មកប្រគេនដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សា នៅវត្ត ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
បន្ទាប់ពីបូជាទៀន ធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធរូប និងធ្វើពិធីតាមទំនៀមទម្លាប់តាមប្រពៃណីព្រះពុទ្ធសាសនា រួចមក ថ្លែងទៅកាន់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងកាសនោះ ឯកឧត្តម តាំងមេង ម៉េងលាន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក ពីសំណាក់ឯកឧត្តម គង់ សោភណ្ឌអភិបាលខេត្តកណ្តាលដែលជានិច្ចកាល ឯកឧត្តមអភិបាលខេត្តតែងតែគិតគូសុខទុក្ខ និងតែងព្រួយបារម្ភជានិច្ច ចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ ក៏ដូចជាព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រផងដែរ។
ឯកឧត្តតាំង ម៉េងលានមបានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាគឺ ជាបុណ្យដែលមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវចូលវស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ ហើយក្នុងអំឡុងពេលចូលវស្សាព្រះសង្ឃគឺពុំអាចនិមន្ត ចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ ព្រោះជារដូវដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង ហើយក៏ជាពេលវេលាមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យ ដូច្នេះពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើមសម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
ឯកឧត្តមតាំង ម៉េងលានបានបញ្ជាក់ថា សាសនាបានរួមចំណែក និងដើរតួនាទីដ៏មានសារ:សំខាន់ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍ ជាក់ស្តែងការប្រារព្ធពិធីនាពេលនេះបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍ទាំងផ្នែកអណាចក្រ និងផ្នែកពុទ្ធចក្រ គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា មានតែសន្តិភាពទេ ទើបធ្វើឱ្យព្រះពុទ្ធសាសនា មានការរីកចម្រើនលូតលាស់ និងធានាបាននូវអរិយធម៌ និងវប្បធម៌រុងរឿងគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍។
សូមបញ្ជាក់ថា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តតាខ្មៅ និងវត្តព្រែកសំរោង សម្ភារៈដែលត្រូវប្រគេនក្នុង១វត្ត រួមមាន៖
- ទៀនចំនួន១គូរ
– អង្ករ១០០គីឡូ
– មី ៥កេស
– ត្រីខ ៥យួរ
– ទឹកសុទ្ធ ៥កេស
– ស្ករស ២គីឡូក្រាម
– ទឹកត្រី ៥យួរ
– ទឹកស៊ីអ៉ីវ ៥យួរ
– ទឹកក្រូច៥កេស
– តែ ២កញ្ចប់ធំ
– ប៊ីចេង ១គីឡូ
-ទឹកផ្លែឈើ៥យួរ
-ប្រេងឆា៥លីត្រ
-ស្លាដក់១គូរ
– ថវិកា ១,៨៩៥,០០០៛។
- ថវិកាប្រគេនព្រះចៅអធិការវត្ត ៥០០,០០០៛
– ជូនអាចារ្យ អស់ថវិកា ១០០,០០០៛ ។
សរុបថវិកា ២,៤៩៥,០០០៛ បច្ច័យមួយចំនួនផងដែរ៕