ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អនុញ្ញាតឱ្យ ឯកឧត្តម ថន ថុល និង ឯកឧត្តម ឈាង ឆុំ ដឹកនាំក្រុមការងារសម្ព័ន្ធសហជីពកម្មករឧស្សាហកម្មកាត់ដេរកម្ពុជា ចូលចួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានអនុញ្ញាតឱ្យ ឯកឧត្តម ថន ថុល និង ឯកឧត្តម ឈាង ឆុំ ដឹកនាំក្រុមការងារសម្ព័ន្ធសហជីពកម្មករឧស្សាហកម្មកាត់ដេរកម្ពុជា ចូលចួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្នុងចំនួបនោះ ឯកឧត្តម ថន ថុល និង ឯកឧត្តម ឈាង ឆុំ បានសម្តែងការកោតសរសើរចំពោះសកម្មភាពការងាររបស់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានចូលរួមចំណែកក្នុងសកម្មភាពការងារសង្គមនាពេលកន្លង។
ខណៈនោះ ឯកឧត្តម ថន ថុល និង ឈាង ឆុំ ព្រមទាំងក្រុមការងារបានស្នើសុំចងសម្ព័ន្ធភាពការងារ ជាមួយឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារ ក៏ដូចជាសម្ពន្ធយុវជនស្រលាញ់សន្តិភាព។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងការសាទរ និងឯកភាពតាមសំណើរបស់ឯកឧត្តម ថន ថុល និងឯកឧត្តម ឈាង ឆុំ ព្រមទាំងក្រុមការងារដោយក្តីរីករាយ។ ហើយឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានលើកឡើងថា យើងជាយុវជនដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី យើងត្រូវតែរួមគ្នាចូលរួមបម្រើការងារសង្គមជាតិគ្រប់រូបភាពអ្វីដែលយើងអាចរួមគ្នាធ្វើបានក្នុងនាមជាយុវជនបន្តវេន៕