លោក ឌី រ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋានដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌមានជ័យ
ភ្នំពេញះ នាទីព្រឹក ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មន្ទីរគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ បានបើកប្រជុំជាមួហលេខាធិការដ្ឋានសង្កាត់ទាំង៧ ពីការងារបង្កើតសាខាបក្ស ក្នុងរោងចក្រ ដែលស្ថិតនៅក្នុង សង្កាត់ទាំង៧ ក្រោមអធិបតីភាព លោក ជួន វុឌ្ឍី គណៈប្រតិភូក្រុមការងារដឹកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន រាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋានដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌមានជ័យ ។
ដោយមានការចូលរួមពី មន្រ្តីលេខាធិការដ្ឋានក្រុមការងារដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព រាជធានីភ្នំពេញ ប្រធាន អនុប្រធាន លេខាធិការដ្ឋានសង្កាត់ទាំង៧ ប្រធានសហព័ន្ធសហជីពស្របដែលមានសមាជិកសហជីពមូលដ្ឋានសង្កាត់ទាំង៧ និង ប្រធានសហជីពមូលដ្ឋាននៃសហព័ន្ធសហជីពស្របក្នុងសង្កាត់ទាំង៧ អោយអនុវត្តន៍ស្របតាមលិខិលេខ ០២៩/២២ គ.ធ.ភ ចុះថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២២ ដេម្បីអនុវត្តអោយមានប្រសិទ្ធិភាព ។