ភ្នំពេញះនាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈភិបាលខណ្ឌមានជ័យ បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដែលមានសមាសភាពចូលរួម ៖
១. លោក លោកស្រី អភិបាលរង ខណ្ឌមានជ័យ ។
២. លោក អធិការនគរបាលខណ្ឌមានជ័យ ។
៣. លោក មេបញ្ជាការមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ។
៤. លោក លោកស្រី នាយក នាយករង រដ្ឋបាលខណ្ឌមានជ័យ ។
៥. លោក លោកស្រី ប្រធាន ការិយាល័យ អង្គភាពចំណុះទាំង១១ ។
៦. លោក ចៅសង្កាត់ទាំង៧ ។
៧. នាយនគរបាលប៉ុស្តិ៍ទាំង៧ ។
៨. លោក ប្រធានផ្សារទាំង៣ ។
៩. លោក តំណាងភូមិភាគពិសេសប្រខណ្ឌមានជ័យ ។
១០. លោក ប្រធាន-អនុប្រធាន សណ្តាប់ធ្នាប់ខណ្ឌមានជ័យ ។
ដែលមានរបៀបវារៈ ដូចខាងក្រោម ៖
១. បញ្ហាសន្តិសុខសណ្តាប់ធ្នាប់
២. បញ្ហាភូមិ ឃុំ មានសុវត្ថិភាព
៤. ការងារពាក់ព័ន្ធសាធារណការ
៥. បញ្ហាផ្សេងៗ ៕
បន្ទាប់ពីប្រជុំចប់ គណបញ្ជាការឯកភាពខណ្ឌមានជ័យ រួចមក លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និង មន្រ្តី លោក ចៅសង្កាត់ទាំង៧ រួមទាំងកងកម្លាំង បន្តចូលរួមអាហារសាមគ្គី នាពេលថ្ងៃត្រង់ប្រកបដោយភាពសប្បាយរីករាយ ៕