លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករាកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣
ភ្នំពេញះ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ ។
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដោយមានរបៀបវារៈដូចខាងក្រោម ៖
1. ពិនិត្យ និងអនុម័តសេក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។
2. ពិនិត្យ និងអនុម័តសេក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ។
3. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ៧មករា ។
4. ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសីហា ឆ្នាំ២០២២ ។
5. បញ្ហាផ្សេងៗ ៕