លោក ថេង សុថុល អភិបាល នៃគណៈ អភិបាលខណ្ឌ ៧មករា អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករាសំណេះសំណាល ជាមួយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអគ្គលេខាធិការរងថេរសភាពុទ្ធសាសនាកម្ពុជា

ភ្នំពេញះ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាល នៃគណៈ អភិបាលខណ្ឌ ៧មករា អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា នាយក នាយករង ប្រធាន អនុប្រធានការិ-ចំណុះទាំង១១ មន្រ្តីរាជការ រដ្ឋបាលខណ្ឌ លោកស្រីចៅសង្កាត់មនោរម្យ អញ្ជើញថ្វាយបង្គំ និង សំណេះសំណាល ជាមួយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអគ្គលេខាធិការរងថេរសភាពុទ្ធសាសនាកម្ពុជា ព្រះឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកគ្រប់គ្រងដឹកនាំផ្ទាល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះធម្មធរអនុគណ ខណ្ឌ៧មករា សម្តេចព្រះចៅអធិការវត្តមង្គលវ័ន ហៅស្វាយដង្គំ ដើម្បីសម្តែងនូវការគោរពពី សម្តេចព្រះធម្មធរ ក្នងឱកាសដែល លោកអភិបាល មកជាអភិបាលថ្មី នៃខណ្ឌ៧មករា ។

នាឱកាសនោះដែរ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានសម្តែងនូវការគោរព ចំពោះសម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ព្រះអគ្គលេខាធិការរងថេរសភាពុទ្ធសាសនាកម្ពុជា ព្រះឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រអានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកគ្រប់គ្រងដឹកនាំផ្ទាល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះធម្មធរអនុគណ ខណ្ឌ៧មករា ដើម្បីសម្តែងនូវការគោរព និង ទទួលយកការសហការនិងអនុវត្តន៍ដោយមិនអាចដាច់ចេញពីគ្នាបាន ទាំងពុទ្ធចក្រ និង អាណាចក្រ ពីសម្តេចព្រះធម្មធរ និងបានប្រគេននូវ កន្រ្តកផ្លែឈើ ព្រមទាំងបច្ច័យ ១លានរៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង