បុរសម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល នៅស្វាយរៀង

ស្វាយរៀង: កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បុរសដែលស្លាប់មានឈ្មោះឡេង សុខឃឿន អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិវត្តន៍ជន មានទីលំនៅផ្ទះលេខ១១អឺ២ ផ្លូវ១៧០ ភូមិ៣ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីមានសេចក្ដីរាយការណ៏ពីឈ្មោះ រស់ មា អាយុ៤២ឆ្នាំ មុខរបរជំនួយការភូមិបាវិតកណ្តាល ថាមានករណីមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួលលេខ:០៧ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតនិងកម្លាំងជំនាញបច្ចេកទេសវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការណ៍ជាមួយលោកវេជ្ជ ទុំ បូរី គ្រូពេទ្យបង្អែកជីភូ ដើម្បីធ្វើកោសល្យវិច្ច័យពិនិត្យលើខ្លួនសាកសព។

បុរសនេះ គឺស្លាប់ដោយសារ ខ្យល់គ ពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សាកសពអោយក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង