លោកជៀម ខូយនិងភរិយាបានដឹកនាំមន្រី្តរក្រុមប្រឹក្សាមេភីមិសូត្រមុននិងកាន់បិណ្ឌទី៨ នៅវត្តព្រែកសំរោងសង្កាត់តាខ្មៅ
កណ្ដាល៖ រសៀលថ្ងៃពុធថ្ងៃសៅរ៍ ៧ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២
លោកជៀម ខូយ និងភរិយា រួមជាមួយកូនចៅព្រមទាំងក្រុមប្រឹក្សា មេភូមិអនុភូមិជំនួយការភូមិទាំង១១ភូមិ ប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត កាន់បិណ្ឌទី៨នៅវត្តព្រែកសំរោង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកជៀម ខូយចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។ ទោះជាយ៉ាងនេះក្ដី ជៀម ខូយចៅសង្កាត់តាខ្មៅ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និងកុំ សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌនេះឱ្យបានគ្រប់ៗគ្នា បើទោះបីជាជំងឺដ៏កាចសាហាវមួយនេះមានការធូរស្រាលក៏ដោយក្ដី។
ព្រះចៅអធិការវត្តព្រែកសំរោង បានមានសង្ឃដីកាថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញាដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
ព្រះចៅអធិការវត្តព្រែកសំរោង មានសង្ឃដីការបន្តថា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។
លោកជៀម ខូយ និងក្រុមប្រឹក្សា ព្រមមេភូមិា ពុទ្ធបរស័ទ បានប្រគេនទេយ្យវត្ថុ សំភារៈបរិក្ខា រួមមានអង្ករភេសជ្ជៈ និងបច្ច័យមួយចំនួន ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ត្តិចំណុះជើងវត្ត ក្នុងវេនទី និងមន្ត្រីក្រុមការងារនិងពុទ្ធបរិស័ជើងវត្តវត្តទាំងអស់៕