ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃ លទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២

នារសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃ លទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ដសម្រាប់ ៦ខែចុង ឆ្នាំ២០២២ រវាងខេត្តកណ្ដាល ខេត្តអានយ៉ាង តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ខេត្តទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ដែលខេត្តទាំងពីរ បានជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់ព្រំដែនរវាងខេត្តទាំងពីរ (កណ្ដាល-អានយ៉ាង) ប្រកបដោយនិរន្តរភាព ស្របតាម ទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង”។

ជាលទ្ធផល កិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ដសម្រាប់ ៦ខែចុង ឆ្នាំ២០២២ រវាងខេត្ត កណ្ដាល និងខេត្តអានយ៉ាង បានប្រព្រឹត្តិទៅដោយរលូន និងសម្រេចបានជោគជ័យតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងនាមខេត្តជាប់ព្រំដែនជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង