ពិធីបណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
កណ្តាល៖ នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២
«អបអរសាទរពិធីបណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។
អស់រយៈពេល០២ថ្ងៃ នៃពិធីប្រណាំងទូកនេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកម្មវិធីកំសាន្តសប្បាយអមជាមួយនៃការប្រណាំងទូកប្រពៃណី ដូចជាស្តង់ពិព័ណ៌លក់ផលិតផលនានា ការប្រគុំតន្ត្រីសម័យ បូរាណ ការបណ្ដែតប្រទីប និងបាញ់កាំជ្រួច ជាដើម។
ពិធីប្រណាំងទូកនេះ ប្រជាពលរដ្ឋខ្មែរ និងបរទេសបានចូលរួមទស្សនាយ៉ាងច្រើនកុះករលើសពីការរំពឹងទុក និងមានភាពសប្បាយរីករាយខ្ញៀវខ្ញា ប្រកបដោយសុខសុវត្ថិភាព នៅក្រោមដំបូលនៃសន្តិភាព។
ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទីបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម អញ្ជើញចូលរួមជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល៕