ពិធីបើកការដ្ឋានដាក់ បេតុងអាមេលូមូល រំដោះទឹក និងចាក់បេតុប្រវែង៤៧០ម៉ែត្រក្នុងសង្កាត់បឹងទំពន់ទី២និងសង្កាត់ចាក់អង្រែក្រោមប្រព័ន្ធលូថ្មីរំដោះទឹកប្រវែង៣៤៣ ស្ថិតខណ្ឌមានជ័យត្រូវបានបេីកការដ្ឋានជួសជុល

ភ្នំពេញ៖ ព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០២២ លោក ហែម ដារឹទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក លោកស្រី អភិបាលរងខណ្ឌ លោកចៅសង្កាត់ មន្ត្រីរាជការខណ្ឌនិងសង្កាត់ជាច្រើនរូប បានចូលរួម បើកការដ្ឋានដាក់បេតុងអាមេលូមូល រំដោះទឹក និងចាក់បេតុង ប្រវែង៤៧០ម៉ែត្រ ក្នុងសង្កត់បឹងទំពន់ទី២ និងដាក់លូមូល រំដោះទឹក ប្រវែង៣៤៣ម៉ែត្រក្នុងសង្កត់ចាក់អង្រែក្រោម។

បេតុងអាមេលូមូល រំដោះទឹក និងចាក់បេតុងក្នុងសង្កត់បឹងទំពន់ទី២ និង ប្រព័ន្ធលូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាធានីភ្នំពេញ ត្រូវបានបេីកការដ្ឋានជួសជុលសាងសង់ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដណើរទៅមកបានងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ផ្លូវនេះគឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់រដ្ឋបាលខណ្ឌមានជ័យ ក្នុងចំណោមលូ ជាច្រើន ផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យទាំងមូល។

មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ លោកហែម ដារិទិ្ធ អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់នាពេលនេះ គឺបានបង្ហាញជាថ្មី នូវភាពរីកចំរើនរបស់ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿជឿជាក់ទ្វេរឡើងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅលើការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

លោកហែម ដារិទិ្ធបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ តាមរយៈការកសាងនូវសមិទ្ធផលនានា មានដូចជា ព្រះវិហារ សាលារៀន បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ផ្សេងៗទៀត ជាច្រើននៅទូទាំងប្រទេស ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសជាតិកំពុងតែមានការរីកចំរើនយ៉ងពិតប្រាកដ ពិសេសគឺប្រទេសជាតិកំពុងបានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ជាប្រមុខ ។

លោកអភិបាលខណ្ឌមានជ័យ បានឡើកឡើងថា ការសាងសង់ផ្លូវនេះគឺក្នុងគោលបំណងដើម្បី ឆ្លើយតបនូវដំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ចរាចរមានការកើនឡើងយ៉ាងគំហុស ព្រមទាំងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលើកនូវសោភ័ណភាពផ្លូវមានភាពសមរម្យមផងដែរ។

លោកអភិបាលបានជំរុញឱ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ ត្រូវយកចិត្តទុកដាក់ធ្វើការសាងសង់ផ្លូវចាក់បេតុង ត្រូវធានាបាននូវគុណភាពប្រើប្រាស់ តាមស្តង់ដា ពិសេសត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ។ ឯកលោកអភិបាលក៏បានសំណូមពរ និងការអាព្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមដងផ្លូវនេះ នៅពេលការស្ថាបនាផ្លូវ តែងមានការប៉ះពាល់ ម៉្យាងទៀតសូមអាជ្ញាធរ និងប្រជាជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះ អោយមានសោភ័ណភាព ប្រើប្រាស់បានយូអង្វែង៕

អត្ថបទដែលជាប់ទាក់ទង