ខេត្តកណ្ដាលជាប់ចំណាត់ថ្នាក់លេខ៣ ខណៈខេត្តស្វាយរៀងលេខ១ ខេត្តព្រៃវែងលេខ២ ករណីប្រជាពលរដ្ឋឈប់ន្ទោបង់ពាសវាលពាសកាល

កណ្ដាល៖ ជារើយៗកន្លងមកប្រជាពលរដ្ឋបានប្រឈមទៅនឹងបញ្ហាអនាម័យដែលជាកង្វះខាតនូវបង្គន់សម្រាប់បន្ទោបង់ ប៉ុន្តែមកទល់នឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ នៅខេត្តកណ្ដាលអាចលុបបំបាត់នូវសកម្មភាពបន្ទោបង់ពាសវាលពាសកាល និងចោលសំរាម ឬសំឡីអនាម័យផ្ដេសផ្ដាសទៀតហើយ។

នៅក្នុងឱកាសនេះ គេបានឃើញវត្តមានលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៍ជនបទ លោក ម៉ៅ ភិរុណ ប្រធានក្រុមព្រឹក្សាខេត្ត លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អង្គការសង្គមស៊ីវិល មន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្ត អភិបាលគ្រប់ស្រុក ក្រុង និងបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានថ្លែងថា នៅក្នុងភូមិសាស្ត្រ និងកង្វះខាតនូវបង្គន់សម្រាប់បន្ទោបង់ និងបានកែសម្រួលផ្ដល់នូវបង្គន់ជូនពលរដ្ឋឲ្យមានគ្រប់គ្រាន់ហើយនោះ។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៍ជនបទ បានផ្ដាំផ្ញើថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅគ្រប់បណ្ដារក្រុងស្រុកខេត្តចំណាត់ថ្នាក់លេខ១ គឺខេត្តស្វាយរៀង, ខេត្តព្រៃវែងលេខ២ និងខេត្តកណ្ដាលលេខ៣។លោកបន្ថែមថាយើងកម្ទេចបានដោយគ្មានហេតុផលដែលអភិបាលខេត្តកណ្ដាលបានកែប្រែមុខមាត់ថ្មីបានល្អ គឺកម្ទេចនូវភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្រីក្រ គ្មានលទ្ធភាពសាងសង់បង្គន់ ហើយកន្លងមកពួកគាត់បានធ្វើសកម្មភាពបន្ទោរបង់ពាសវាលពាសកាល ធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌភាពអនាម័យ ហើយជាកត្តាមិនល្អនៅក្នុងមូលដ្ឋានខេត្ត ក្រុង ស្រុកយើង។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តធ្វើការអភិវឌ្ឈន៍ឲ្យមានគ្រប់គ្រាន់រហូតទទួលបានចំណាត់ថ្នាក់ លេខ៣ នៅក្នុងប្រទេសជាតិ។

ទន្ទឹមនោះលោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានចែកនូវវិញ្ញាបនបត្រប័ណ្ឌសរសើរ ជូនដល់លោកបណ្ឌិត ម៉ៅ ភិរុណ លោក គង់ សោភ័ណ្ឌ និងលោកអភិបាលរង នុត ពុទ្ធដារ៉ា និងប្រធានមន្ទីរអភិវឌ្ឈន៍ជនបទ អង្គការចំនួន១០ ដែលកន្លងមកខិតខំថែរក្សាបាននូវបញ្ហាអនាម័យ ជាគំរូ៕

 

អត្ថបទដែលជាប់ទាក់ទង