លោក កន សុខ កាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម រដ្ឋបាលស្រុកល្វាឯមនឹងធ្វើការរៀបចំពីធីសង្ក្រានល្វាឯម ដើម្បីអបអរសាទរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ

រដ្ឋបាលស្រុកល្វាឯម សូមជម្រាបប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាពិសេសលោក កន សុខ កាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម រដ្ឋបាលស្រុកល្វាឯមនឹងធ្វើការរៀបចំពីធីសង្ក្រានល្វាឯម ដើម្បីអបអរសាទរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅថ្ងៃទី ១៤ ១៥ ១៦ ខែមេសា នៅលើតារាងបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងនោះដែរនិងមានការលេងល្បែងប្រជាប្រិយ ទាញព្រ័ត លោតបាវ វាយក្អម-ល- ការសម្តែងល្ខោនខោលវត្តស្វាយអណ្តែត របាំត្រុដិ និងរបាំប្រពៃណីជាច្រើនទៀត សម្តែងដោយក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បន្ថែមពីនោះក៏មានការចាក់ភ្លេងពី ឌីជេ ឡានបាញ់ទឹករាំកម្សាន្តផងដែរ។
អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋជូនជ្រាបជាដំណឹង និងត្រៀមខ្លួនចូលរួមកម្សាន្តសង្ក្រានល្វាឯម នៅលើតារាងបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល អោយបានច្រើនកុះករផងដែរ៕

ទីតាំង: វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង

អត្ថបទដែលជាប់ទាក់ទង