ឯកឧត្តមណុប តារាអភិបាលខេត្តរងបើកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព

កណ្ដាល៖ នារសៀល  គថ្ងៃអាទិត្យ ១២ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នូល ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានមកដល់នាពេលខាងមុខនេះ ដែលរដ្ឋបាលខេត្តកណ្ដាលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាលនៅភ្នំព្រះរាជទ្រព្យ ក្នុងស្រុកអង្គស្នូលផងដែរ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសដែរឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកពញាឮនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នូល ដែលដឹកនាំដោយលោក អភិបាលស្រុក បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្នុងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះសូមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នូល បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបន្ថែមទៀត ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះរាជទ្រព្យ នាពេលខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយ ពិសេសបង្កនូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើហើយបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តក៏យកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបាន។ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង។ យកចិត្តទុកដាក់ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។ ត្រូវមានអនាម័យ សោភណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង