(កំពង់ឆ្នាំង) ពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ញើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ មន្រ្តីរដ្ឋបាលសាលាស្រុក និងយុវជន ស.ស.យ.កផងដែរ ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្រ្តីរាជការ សម្រេចតែងតាំងមន្រ្តី ២រូប:
១-លោក អ៊ឹម ផង់ ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងស្រុកបរិបូណ៍ ។
២-លោក អ៊ី សារី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ជាអភិបាលរងស្រុកបរិបូណ៌ ៕