កម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពីធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តន៍ជន
ព្រៃវែង៖ ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាលខេតត្តព្រៃវែង បានចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តន៍ជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។
គួរបញ្ជាក់ថា ពិធីសំណេះសំណាលនេះ បានធ្វើឡើងក្នុងស្រុកចំនួន ១២ គឺ នៅថ្ងៃទី២២-២៣ ស្រុកពាមជរ ស្រុកពាមរក៍ ស្រុកស៊ីធរកណ្ដាល និងស្រុកពារាំង និងថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ស្រុកមេសាង ស្រុកបាភ្នំ ស្រុកពោធិ៍រៀង ស្រុកស្វាយអន្ទរ ស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក ស្រុកកញ្ចៀច និងស្រុកកំចាយមា៕