ការបញ្ជក់ឲ្យដឹងបែបនេះធ្វើឡើងបន្ទាប់វិទ្យុអាស៊ីសេរីបានផ្សាយថា គណបក្ស ប្រជាជនកម្ពុជាពិតជាមានរឿងដ៏ធ្ងន់ធ្ងរ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គេគិតថាគណបក្សប្រជាជនកម្ពុជាកំពុងតែដណ្ដើមអំណាចទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា ។ «ខ្ញុំសូមជម្រាបទៅអស់លោកឱ្យបានជ្រាបថាបេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបាន រៀបចំតាំងពីចុងឆ្នាំ ២០២១ មកម្ល៉េះ ។ ខ្ញុំសូមជម្រាបជូនអស់លោកឱ្យបានជ្រាបថាលោកជំទាវ ឃួន សូដារី ដែលជាអនុ ប្រធានរដ្ឋសភាទី ២ នឹងក្លាយទៅជាប្រធានរដ្ឋសភានៅពេលខាងមុខដែលជាការអនុវត្តលើកកម្ពស់តួនាទីស្រ្តី » ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភាគឺនៅតែជាអនុប្រធានទី១ រដ្ឋសភាដដែល ហើយឯកឧត្តម វង សូត្រ ដែលបច្ចុប្បន្នជារដ្ឋ មន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្លាយទៅជាអនុប្រធានទី ២ នៃរដ្ឋសភា ៕