អតីត! ឈ្មួញឈើធំជាងគេនៅខេត្តក្រចេះឈ្មោះចែមុំ ខណះពេលនេះកំពុងបំផ្លាញព្រៃឈើតាមរូបភាពធ្យូងនិងកំពុងបង្កើនសកម្មភាពដឹកធ្យូងឆ្លងដែនលក់នៅប្រទេសវៀតណាម”តាមច្រកទ្វេភាគ្គីជ័យឃ្លាំង ហៅជ្រោះជ្រៅ”យ៉ាងសកម្ម
(ខេត្តក្ក្រចេះ)មេឈ្មូញបំផ្លាញធនធានធម្មជាតិនិងព្រៃការពារភ្នំព្រិចស្រុកស្នួល ខេត្តក្រចេះដែលត្រូវមហាជនស្គាល់ត្រឹមតែឈ្មោះចែមុំ គឺជាឈ្មួញរកស៊ីជំនួញធ្យូងឆ្លងដែរលក់ឱ្យវៀតណាម ល្មើសច្បាប់ ត្រូវបានប្រជាពលរដ្ឋរាយការណ៍អំពីទីតាំងឃ្លាំងដែលស្តុកធ្យូងរាប់ពាន់បាវ ដើម្បីលួចស្តុកទុកនៅចំណុចភ្នំព្រិចក្នុងភូមិឆ្វេ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ក្រុមប្រជាពលរដ្ឋបានឱ្យដឹងថា ឈ្មោះលោកស្រី មុំ រូបនេះគឺជាឈ្មួញរកស៊ីជំនួញធ្យូងឆ្លងដែនទៅលក់ឱ្យវៀតណាម រូបគេគឺជាឈ្មួញចាស់វស្សា(អតីតៈគឺជាឈ្មួញឈើមានមុខមាត់ធក្នុងទឹកដីខេត្តក្រចេះអ្នកណាៗក៍គេដឹងថាស្ត្រីមេឈ្មួញរូបនេះមានខ្នងបង្អែកបុគ្គល់រងPMម្នាក់ នៅក្នុងជូកម្លាំងបង្ក្រាបបទល្មើសព្រៃឈើ (ដូចច្នេះហើយទើបឈ្មោះចែមុំ រូបនេះដើររកស៊ីជំនួញឈើខុសច្បាប់ និងធ្យូងឆ្លងដែនខុសច្បាប់)ហ៊ានធ្វើព្យុះភ្លៀងប្រព្រឹតបទល្មើសតាមតែអំពើរចិត្តនៅក្នុងទឹកដីខេត្តក្រចេះនេះ។ ហើយមិនតែប៉ុណ្ណោះ គឺគេបានរកស៊ីជំនួញបំផ្លិចបំផ្លាញព្រៃឈើនៅខេត្តក្រចេះនេះ តាមរយៈរូបភាពធ្យូងឆ្លងប្រទេស ជាយូឆ្នាំមកហើយ។
ពលរដ្ឋបន្តថា មានបក្សពួកមួយចំនួនទៀត ក៍កំពុងតែនាំគ្នាប្រព្រឹតបទល្មើសធ្យូងឆ្លងដែននេះតែពួកគាត់មិនស្គាល់ឈ្មោះច្បាស់ទេ ច្បាស់បំផុត គឺ ចែមុំនេះ តែម្តង គឺជាមេឈ្មួញបំផ្លាញ់ព្រៃឈើនៅដែនអភិរក្សភ្នំព្រិចនេះ។
ជាក់ស្តែង នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ រថយន្តសាំយ៉ុងកែឆ្នៃជាច្រើនគ្រឿង រួមទាំងរថយន្តរបស់ស្ត្រីម្នាក់ឈ្មោះចែមុំ ចំនូន០២គ្រឿងទៀត បានដឹកធ្យូងចំនួនរាប់ពានបាវ ដែលជញ្ជូនចេញពីចំណុចភ្នំព្រិចរៀបលើរថយន្តកែឆ្នៃចូលតាមផ្លូវ(k3)ស្រុកស្នួលខេត្តក្រចេះ ទៅលក់ឱ្យវៀតណាម នៅចំណុចច្រកទ្វាទ្វេភាគ្គីជ័យឃ្លាំង ហៅជ្រោះជ្រៅនេះតែម្តង។
នៅយប់ថ្ងៃទី១១ ខែសីហានេះ ស្ត្រីមេឈ្មួញធ្យូងឆ្លងដែនឈ្មោះ ចែមុំ បានអះអាងថាគេពិតជាមេឈ្មួញរកស៊ីជំនួញព្យូងឆ្លងដែនខុសច្បាប់ ដឹកជញ្ជូនតាមច្រកជ្រោះជ្រៅ ច្រកទ្វេភាគ្គី ជ័យឃ្លាំងខាងលើនេះពិតប្រាកដមែន។ ស្រីមុំឈ្មួញធ្យូងបានបន្តថា បើគេរកស៊ីធ្យូងឆ្លងដែនខុសច្បាប់ តើអ្នកណាហ៊ានធ្វើអីគេ ព្រោះគេមានខ្សែរវល្លិ៍ប៉េអឹមរងម្នាក់ នៅចាំជួយសម្របសម្រួលខាងកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះអស់ទៅហើយ កុំថាឡើយលោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ ។ សម្បីតែ លោកនាយឧត្តម សេនីយ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអវុធហត្ថលើផ្ទៃប្រទេស ក៍មិនប៉ះរបររកស៊ីជំនួញឈើខុសច្បាប់ និងធ្យូងខុសច្បាប់ ខ្ញុំដែរ។
លោក អ៊ាម សុខលីម មេប៉ុស្តិ៍ច្រកទ្វាទ្វេភាគ្គីជ័យឃ្លាំង (ហៅជ្រោះជ្រៅ)ស្រុកស្នួលខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ខែសីហានេះ លោកបានឱ្យ អាណាចក្រខ្មែរ ដឹងថា ស្ត្រីឈ្មោះចែមុំ រូបនេះពិតជាបានដឹកជញជូនធ្យូងឆ្លងទៅវៀតណាម តាមច្រកជ័យឃ្លាំងនេះពិតប្រាកដមែន តែលោកថាគេបានរត់ការលុយឲ្យទៅសមត្ថកិច្ចអស់ហើយ ម្យ៉ាងទៀតពេលនេះលោក ជាប់ទៅរៀននៅប្រទេសវៀតណាមឯណ្ណោះ។
បើទោះជាដូចច្នេះក៍ដោយ ប្រជាពលរដ្ឋសុំណូមពរដល់លោក សាន្ត ប៊ុនថាន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិខេត្តមេត្តាជួយទប់ស្កាត់និងបង្ក្រាបធ្យូងឆ្លងដែននៅចំណុចច្រកទ្វាទ្វេភាគ្គី ជ័យឃ្លាំង (ហៅជ្រោះជ្រៅ)នេះផង ដោយសារការកើតឡើង និងបំផ្លាចបំផ្លាញធនធានធម្មជា(បទល្មើសព្រៃឈើ)នៅចំណុចច្រកជ័យឃ្លាំងខាងលើនេះ ត្រូវបានកំពុងហូចេញទៅប្រទេសវៀតណាមយ៉ាងគំហុក៕