រណ្តៅដីខ្នាតយក្សជម្រៅដល់ក្បាលប្រែតមួយកន្លែងខាងកើតភ្នំជីសូរកំពុងសម្រុកដឹកយ៉ាងគគ្រឹកគគ្រេងខណៈដែលលោក ផេង វុធ ប្រធានមន្ទីររ៉ែថាមពលខេត្តឆ្លើយថាមើលអាជ្ញាប័ណ្ណគេទៅ!!!
ខេត្តតាកែវ៖ រណ្ដៅដីខ្នាតយក្សមួយកន្លែងកំពុងតែសម្រុកដឹកដីរបស់ខ្លួនលក់ឱ្យឈ្មួញយ៉ាងមមាញឹកខណៈដែលបណ្តាញអង្គភាពយើងខលទៅសុំការបំភ្លឺពីលោក ផេង វុធ ប្រធានមន្ទីរ៉ែនិងថាមពល បែរជាឆ្លើយប្រាប់ថាមើលអាជ្ញាប័ណ្ណគេ តែទោះបីយ៉ាងអង្គភាពសារព័ត៌មានព្យាយាមសុំការបំភ្លឺលោក ផេង វុធ តាមរយៈ telegram បែរជាលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តរូបនេះមិនបំភ្លឺបែជាប្លុក telegram អង្គភាពយើងដោយស្វាយប្រវត្តិ។
ទីតាំងរណ្តៅដីខ្នាតយក្សមួយកន្លែងស្ថិតនៅក្នុងភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បើតាមប្រភពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយដឹងថារណ្តៅដីមួយកន្លែងនេះកំពុងតែមមាញឹកក្នុងការដាក់គ្រឿងចក្រនិងរថយន្តកែច្នៃដឹកជញ្ជូនយ៉ាងសកម្មជារៀងរាល់ថ្ងៃដើម្បីសម្រុកទៅលក់ឲ្យអតិថិជនរបស់ខ្លួន។
រណ្ដៅដីមួយកន្លែងនេះត្រូវបានម្ចាស់អាជីវកម្មជីកយកអាចម៍ដីជិតដល់ក្បាលប្រែតហើយបែរជាមានលិខិតអនុញ្ញាតត្រឹមតែមន្ទីររ៉ែនិងថាមពលខេត្តតាកែវតែប៉ុណ្ណោះតើលិខិតអនុញ្ញាតត្រឹមមន្ទីរ៉ែតថាមពលខេត្តតាកែវអាចធ្វើអាជីវកម្មដោយសេរីដោយមិនមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពលបានពិតដែរឬទេ។
បើតាមការបញ្ជាក់ពីមេការម្នាក់មិនស្គាល់អត្តសញ្ញាណតាមរយៈលេខទូរសព្ទ 010659411 បានប្រាប់បណ្ដាញអង្គភាពសារព័ត៌មានយើងអោយដឹងថាលោកគឺជាមេការមើលខុសត្រូវនៅចំណុចទីតាំងរណ្ដៅដីនេះហើយមានឯកសារគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម។
ក្រោយពីរទទួលដំណឹងពីមេការមើលការខុសត្រូវរណ្តៅខាងលើថាមានឯកសារសម្រាប់ធ្វើអាជីវកម្មរណ្ដៅដីខាងកើតភ្នំជីសូរ ស្ថិតក្នុងភូមិអំពិល ឃុំស្លា ស្រុកសំរោង អង្គភាពយើងបានទំនាក់ទំនងទៅលោក កេត ម៉ៅ អភិបាលស្រុកសំរោង លោកអភិបាលបានថ្លែងប្រាប់ថាអត់មានការពាក់ព័ន្ធជាមួយលោកទេអាជីវកម្មរណ្តៅដីមួយនេះពាក់ព័ន្ធនឹងរដ្ឋបាលខេត្តហើយលោកក៏បានបង្ហាញអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់ធ្វើអាជីវកម្មរណ្ដៅដីឬជីកយកអាចម៍ដីខាងលើដែលអនុញ្ញាតឱ្យឈ្មោះក្រុមហ៊ុន មឿន សុធី ដែលមានអាសយដ្ឋានភូមិត្រពាំងវែង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ឱ្យប្រកបអាជីវកម្ម អាជ្ញាប័ណ្ណនេះមានសុពលភាពទៅរហូតដល់ថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ ២០២៤ ចេញដោយរដ្ឋបាលខេត្តតាកែវលេខ៖១២២៥ លអញ ចុះថ្ងៃទី០១វិច្ឆិកាឆ្នាំ ២០២៣ ចុះហត្ថលេខាដោយ លី សាវេត អភិបាលរង មកអង្គភាពយើង។
តាមការបញ្ជាក់ពីមន្ត្រីជំនាញមួយរូបសូមមិនបញ្ចេញឈ្មោះថាពាក់ព័ន្ធអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់ធ្វើអាជីវកម្មរណ្ដៅដីឬជីកយកអាចម៍ដីដែលមានការអនុញ្ញាតត្រឹមមន្ទីររ៉ែនឹងថាមពលខេត្តគឺអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកយកអាចម៍ដីមិនលើស(១ហិចតា)ជម្រៅមិនលើសពី (៣ម៉ែត្រ)នោះទេ។
តែអ្វីដែលគត់សម្គាល់នោះទីតាំងរណ្ដៅដីមួយកន្លែងនេះជីកយកអាចម៍ដីដែលមានជម្រៅរហូតទៅដល់ក្បាលប្រែតទៅហើយបែរជាអាជ្ញាធរពាក់ព័ន្ធមន្ទីរ៉ែនិងថាមពលខេត្តតាកែវហាក់បីដូចជាមានការបិទភ្នែកមិនចុះពិនិត្យមើលទីតាំងឬក៏បណ្ដោយឲ្យម្ចាស់ទីតាំងមួយកន្លែងនេះយកអាជ្ញាប័ណ្ណប្រកបអាជីវកម្មត្រឹមតែមន្ទីរខេត្តយកមកធ្វើអាជីវកម្មដោយសេរី។
ក្រោយមានភាពមិនប្រក្រតីអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅឯកឧត្តម អ៊ួច ភា អភិបាលខេត្តតាកែវតាមរយៈ telegram ដោយបានផ្ញើរូបភាពការជីកយកអាចម៍ដីនិងគ្រឿងចាក់ជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពហើយក៏បានចោទជាសំណួរសួរទៅលោកអភិបាលខេត្តតាកែវផងដែរថាតើអាជីវកម្មដែលមានលិខិតអនុញ្ញាតត្រឹមមន្ទីររ៉ែនិងថាមពលខេត្តតើម្ចាស់អាជីវកម្មអាចធ្វើនិងប្រកបអាជីវកម្មបានប្រវែងកំណត់ណា លោកអភិបាលខេត្តតាកែវបានថ្លែងប្រាប់បណ្ដាញព័ត៌មានយើងឱ្យដឹងថាឲ្យពិនិត្យមើលអាជ្ញាប័ណ្ណហើយគេមានចែងក្នុងហ្នឹងហើយ ហើយឲ្យអង្គភាពយើងទាក់ទងទៅមន្ទីររ៉ែថាមពលខេត្តតាកែវទៅដឹងហើយ។
ក្រោយពីរមានការចង្អុលបង្ហាញពីរឯកឧត្តមអភិបាលខេត្តតាកែវអង្គភាពយើងក៏បានទំនាក់ទំនងទៅលោក ផេង វុធ ដើម្បីសុំធ្វើការបំភ្លឺជុំវិញអាជ្ញាប័ណ្ណដែល មន្ទីរ៉ែនិងថាមពលខេត្តតាកែវចេញឲ្យម្ចាស់អាជីវកម្ម ឈ្មោះ មឿន សុធី ជីកយកអាចម៍ដីនៅចំណុចខាងកើតភ្នំជីសូរតាមរយៈទូរសព្ទលេខ 012924952 លោកបានឆ្លើយយ៉ាងខ្លីថាសុំមើលអាជ្ញាប័ណ្ណគេទៅហើយក៏បិទទូរសព្ទយ៉ាងជាប្រញាប់ ដោយមិនអស់ចិត្តអង្គភាពយើងក៏បានទំនាក់ទំនងលោក ផេង វុធ បន្តតាមរយៈ telegram ហើយក៏ផ្ញើរូបពាក់ព័ន្ធនឹងរណ្ដៅដីដែលមានជម្រៅជ្រៅដល់ក្បាលប្រែតឲ្យលោកមើលនិងអាជ្ញាប័ណ្ណរបស់មន្ទីររ៉ែថាមពលខេត្តនឹងបានសុំការបំភ្លឺតាមរយៈtelegram តែបានត្រឹមលោក ផេង វុធ ដែលជាប្រធានមន្ទីររ៉ែថាមពលខេត្តតាកែវមើលtelegram ហើយក៏ប្លុក telegram បណ្តាញព័ត៌មានយ៉ាងប្រញាប់ប្រញាហាក់បីដូចជាខ្លាចបែករឿងអ្វីម្យ៉ាង។
ជុំវិញការធ្វើអាជីវកម្មរណ្ដៅដីឬជីកយកអាចម៍ដីឈ្មោះក្រុមហ៊ុន មឿន សុធី ពលរដ្ឋនិងមហាជនជាច្រើនសំណូមពរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាជួយចាត់មន្ត្រីជំនាញមន្ទីនិងក្រសួងរ៉ែនិងថាមពលចុះពិនិត្យទីតាំងរណ្ដៅដីខាងលើដែលមានឈ្មោះក្រុមហ៊ុនឈ្មោះ មឿង សុធី
កំពុងតែធ្វើសកម្មភាពជីកយកអាចដីយ៉ាងសកម្មរណ្ដៅដីមានជម្រៅទៅដល់ក្បាលប្រែតហើយដែលមានត្រឹមតែលិខិតអនុញ្ញាតប្រកបអាជីវកម្មមួយសន្លឹកដោយចេញពីមន្ទីររ៉ែថាមពលខេត្តតាកែវតែប៉ុណ្ណោះកំពុងតែជីករំលោភលើច្បាប់រដ្ឋបាលខេត្តដែលបានកំណត់ បើមើលស្ថានភាពធ្វើអាជីវកម្មរណ្ដៅដីដោយមានខ្នាតទំហំធំនិងជម្រៅទៅដល់ក្បាលប្រែតនេះគួរតែមានលិខិតនិងការស្នើសុំពីក្រសួងរ៉ែនិងថាមពលដើម្បីវ៉ៃតម្លៃនិងបង់ស៊ុយសារបង់ពន្ធជូនរដ្ឋ។ លេខទំនាក់ទំនងព័ត៌មាន 012926014/088