ភ្នំពេញ)៖ រសៀថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឡុង ពៅប្រាជ្ញា ទីប្រឹក្សាផ្ទាល់សម្តេចប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងជន្មាយុ៦៨ឆ្នាំ វេលាម៉ោង ៦:២០នាទីល្ងាច។សពបានធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋានសព ស្ថិតនៅក្នុងបុរីជីបម៉ុង៥៩៨ ផ្ទះលេខ០១ ផ្លូវ P៣៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។