-អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ ឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
-លោកជំទាវទាវ ធីតាជាប្រធានប្រតិបត្តិសមាគមនារីខណ្ឌមានជ័យ
-លោកស្រីអេង គឹមហ៊ាបជាប្រធានកិត្តិយសសមាគមន៍នារីខណ្ឌមានជ័យ
-លោកស្រីជ្រាង សុភីអនុប្រធានកិត្តិយសសមាគមនារីខណ្ឌ
-លោកជំទាវស៊ីន សុផលដានីតាជាអនុប្រធានកិត្តិយសសមាគមនារីខណ្ឌ
-លោកជំទាវ កណ្ណិកាអនុប្រធានកិត្តិយសសមាគមនារីខណ្ឌ
-លោកស្រីនៅនីតាអនុប្រធានសមាគមខណ្ឌ
បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាពសមាគមនារីខណ្ឌមានជ័យប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅ២០២៤ក្នុងឱកាសនោះដែរលោកស្រីប្រធានកិត្តិយសបានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំព្រមទាំងសមាជិកក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់នៅកម្លាំងកាយកម្លាំងចិត្តបំពេញការងារមនុស្សធម៌ព្រមទាំងការងារសកម្មភាពផ្សេងៗជាច្រើនទៀតផងដែរ។
ក្នុងពេលនោះដែរលោកបានសរសើរនិងសម្រេចបានជោគជ័យនានា ២០២៣ កន្លងមកនេះគួរជាទីមោទនៈនិងគួរឱ្យស្ងប់ស្ងែងដល់សមាជិកតាមសង្កាត់នីមួយៗទាំង៧សង្កាត់ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងស្វាហាប់លើសមាគមនារីខណ្ឌមានជ័យ។
លោកស្រីប្រធាន និងលោកជំទាវលោកអនុប្រធានកិត្តិយសសមាគមន៍ព្រមទាំងក្រុមការងារទាំងអស់សូមមានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងសមាគមនារីខណ្ឌមានជ័យ និងជាឥស្សរជនដឹកនាំដ៏ឆ្នើមដោយពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំ ធ្វើសកម្មភាពជាគម្រូ ជាក់ស្ដែ។ងជាច្រើនឆ្នាំមកហើយ។
លោកជំទាវ ទាវ ធីតាជាប្រធានកិត្តិយសសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនពរលោកជំទាវលោកស្រីសមាជិកទាំង៧សង្កាត់ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕