ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស!

នាព្រឹកថ្ងៃសៅរ៍ទី ០៦-០១-២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា (ថ្ងៃទី០៩-ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣) ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងមានការចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន អនុប្រធានប្រចាំការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស ព្រមទាំង ឯកឧត្តម អស់លោកក្រុមការងារអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ អនុសាខាបក្សភូមិ ប្រធាន-អនុប្រធានក្រុមបក្ស ក្នុងសង្កាត់ព្រែកកំពឹសទាំងអស់ ព្រមទាំងយុវជនភូមិ-សង្កាត់ សរុបទាំងអស់មានចំនួន ១,០៣៣នាក់ ។

នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់ និងទឹកសុទ្ធ ចូលរួមបរិភោគរួមគ្នាជាមួយ សមាជិក សមាជិកាទាំងអស់ ប្រកបដោយភាពស្និទ្ធស្នាល។ នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម រ័ត្ន ស៊្រាង បានប្រគល់កុំព្យូទ័រលើតុចំនួន ០៣គ្រឿងជូនដល់សាលាវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដើម្បីទុកបម្រើការងារក្នុងសាលា និងបានឧបត្ថម្ភថវិកាជូនដល់ក្រុមយុវជន និងកម្លាំងការពារសណ្តាប់ធ្នាប់ដែលបានចូលរួមក្នុងកម្មវិធីនាឱកាសនោះ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង