ជនចាស់ជរាបានទទួលអំណោយសប្បុរសធម៌ពីលោកសេង គន្ធ អភិបាលខណ្ឌមានជ័យលោកជំទាវ ទាវ ធីតា ខណ្ឌមានជ័យ រាជធានីភ្នំពេញ

(ភ្នំពេញ)៖លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រីជ្រាង សុភីភរិយាលោកអភិបាលខណ្ឌមានជ័យជា ប្រធានកិត្តិយស សមាគមនារីខណ្ឌមានជ័យព្រមទាំងលោកជំទាវ ទាវ ធីតាភរិយាលោកឧកញ៉្ញថោង សារ៉ាត់ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍខណ្ឌមានជ័យ បានចុះសួរសុខទុក្ខចែកអំណោយដល់គ្រួសារក្រីក្រកំពុងជួបការលំបាកនៅ សង្កាត់ស្ទឹងមានជ័យ៣ចំនួនពីរគ្រួសាររស់នៅក្នុងភូមិ ឈ្មោះ ចាន់ សុភាព ភេទស្រី អាយុ៦១ឆ្នាំ ភូមិឬស្សី២ឈ្មោះទូច សាមឿន ភេទប្រុស អាយុ៦៧ ឆ្នាំ ភូមិឬស្សី១ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អំណោយសប្បុរសធម៌របស់លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រីជ្រាង សុភី ប្រធានកិត្តិយស សមាគមនារីខណ្ឌមានជ័យព្រមទាំងលោកជំទាវ ទាវ ធីតាជាភរិយាលោកឧកញ៉្ញថោង សារ៉ាត់ ដែលបានផ្តល់ជូនដល់គ្រួសារទទួលបាន អង្ករ១បេ ២៥គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនលោកសេង គន្ធ និងជំទាវ ទាវ ធីតាបានលើកឡើងថា ការជួយជាអំណោយមនុស្សធម៌នៅពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាក របស់ក្រុមគ្រួសារពួកគាត់បានមួយរយៈពេលផងដែរ។

ក្នុងឱកាស នេះផងដែរលោកសេង គន្ធអភិបាលខណ្ឌមានជ័យ និងទាវ ទាវ ធីតា ក៏បានលើកទឹកចិត្តដល់លោក លោកយាយឈ្មោះចាន់ សុភាព ភេទស្រី អាយុ៦១ឆ្នាំ ភូមិឬស្សី២ឈ្មោះទូច សាមឿន ភេទប្រុស អាយុ៦៧ ឆ្នាំ ភូមិឬស្សី១ត្រូវតស៊ូ និងរឹងមាំ និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថាលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រីជ្រាង សុភី ប្រធានកិត្តិយស សមាគមនារីខណ្ឌមានជ័យព្រមទាំងលោកជំទាវ ទាវ ធីតាជាភរិយាលោកឧកញ៉្ញថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង