ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ដ វណ្ណោនិមន្ដដឹកនាំព្រះសង្ឃវត្តប្រជុំនទី(ក្រពើហា) បង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ

ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ដ វណ្ណោ ព្រះរាជាគណចត្វា ព្រះលេខាធិការគណខេត្តកណ្ដាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) បានដឹកនាំព្រះសង្ឃ៦៧អង្គ បង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនបង្កើតសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ព្រះសិរីវិសុទ្ធិ បណ្ឌិត ព្រះសង្ឃ អាចារ្យ គណកម្មៈ នៃវត្តប្រជុំនទី(ក្រពើហា) សូមចូលរួមរំលែកនូវមរណៈទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឃួន ផល្លារិទ្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋាននៅផ្ទះលេខ៩៨-៩៩ ផ្លូវលំទន្លេមេគង្គ ភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង