ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានបើកវគ្គបណ្តុះបណ្តាលពិសេសស្តីពី “សារព័ត៌មាននិងសំណេរអត្ថបទ” រយៈពេល២ថ្ងៃគឺ ថ្ងៃទី២២-២៣ខែមីនាឆ្នាំ២០២៤។ វគ្គនេះដែរមានសិក្ខាកាមចូល រួមប្រមាណជិត៨០នាក់ មកពីបណ្តាអង្គភាពសារព័ត៌មាន និងបណ្តាញសង្គម រួមទាំងមន្ត្រីព័ត៌មានមកពីបណ្តាក្រសួង ស្ថាប័នមួយចំនួន ។នៅសាកលវិទ្យាល័យអាមេរិកាំងភំពេញ (AUPP)។
វាគ្មិនចូលរួមចែករំលែកបទពិសោធន៍ការងារផ្នែកព័ត៌មាន រួមមាន៖លោក ពុយគា ប្រធានក្លិបអ្នកកាសែតកម្ពុជាបង្ហាញពីការអនុវត្តសរសេរជាក់ស្តែង, លោក Pie rire Gillette ចែករំលែកពីការផលិតព័ត៌មានឌីជីថល, លោក គី សុខលីម ចែករំលែកពី “មុម” សរសេរព័ត៌មានខ្លី-ខ្លឹម, លោក កឹម គុណវឌ្ឍន៍ ចែក រំលែកអំពីការធ្វើ អត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់(LiV) និងលោក តាំង ឈិនសុធី ចែករំលែកពីរបៀបថតរូបដើម្បីយកទៅផ្សាយបានល្អ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានចែករំលែកពីគន្លឹៈក្នុងការសរសេរព័ត៌មាន ជាអ្នកសារព័ត៌មានអាជីព របៀបសរសរព័ត៌មានសម្រាប់ស្ថាប័ន របៀបសរសេរព័ត៌មានសម្រាប់បណ្តាញសង្គម និងការសរសេរព័ត៌មានបែបកម្សាន្ត។
អ្នកសារព័ត៌មានអាជីព ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងព័ត៌មានពិតត្រឹមត្រូវច្បាស់លាស់ មានប្រភពច្បាស់ហើយមានការទទួលខុសត្រូវ។ ជាពិសេសអ្នកសារព័ត៌មាន មិនមែនជាចៅក្រម ឬតុលាការទេ៕