ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោ នៅបរិវេណខាងជើងប្រាសាទបាយ័ន បានចាប់ផ្តើមហើយ

ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ពីព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)» រៀបចំទ្បើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ រដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប បានចាប់ផ្តើមហើយនៅបរិវេណខាងជើងប្រាសាទបាយ័ន ។

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ គុនល្បុក្កតោនៃព្រះរាជាណាចក្រកម្ពុជា និងក្បាច់គុនសាវលីញរបស់ប្រទេសចិន ក៏បានហាត់សមរួមគ្នាដើម្បី ត្រៀមក្នុងកម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)” នៃយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ៕ រូបភាព៖ ក្រសួងទេសចរណ៍

អត្ថបទដែលជាប់ទាក់ទង