ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប.។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកអនុគណៈកម្មាធិការ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្រ្តីទទួលបន្ទុកជាច្រើនរូប។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ១).ប្រកាសសមាសភាពថ្មីរបស់អនុគណៈកម្មាធិការមុខងារ និងធនធាន ២). ធ្វើការពិនិត្យនិងពិភាក្សាលើស្ថានភាពនៃការអនុវត្តមុខងារក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្ទេរទៅឱ្យរដ្ឋបាល រាជធានី ខេត្ត ដើម្បីផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងមុខងារទាំងនេះតាមអង្គភាពច្រកចេញចូលតែមួយ ថ្នាក់រាជធានី ខេត្ត និង ៣). បញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។