ជ្រាង សុភី ប្រធានកិត្តិយសសមាគម នារីខណ្ឌ និងជាភរិយាលោកសេង គន្ធអភិបាល ខណ្ឌ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកចំនួន៤គ្រួសារ ក្នុងសង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យ
ខណ្ឌមានជ័យ ថ្ងៃទី២៣.០៥.២០២៤ អនុសាខាសមា គមនារីខណ្ឌ ដឹកនាំដោយលោកស្រីជ្រាង សុភី ប្រធានកិត្តិយសសមាគម នារីខណ្ឌ និងជាភរិយាលោកសេង គន្ធអភិបាល ខណ្ឌ អមដំណើរដោយលោកស្រីនៅ សុនីតាអនុប្រធានសមានារីខណ្ឌ លោកចៅ សង្កាត់បឹងទំពុន១ និងបឹងទំពុន២ ព្រម ទាំងក្រុមការងារសមាគមនារីខណ្ឌ/សង្កាត់ជាច្រើនរូបទៀតសរុប១៦រូប។ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកចំនួន៤គ្រួសារមានដូចខាងក្រោម :
១.លោកយាយ ហួត ណាជី អាយុ៨៨ឆ្នាំ រស់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២
២. ឈ្មោះម៉ុន វណ្ណារ៉ាន ភេទប្រុសអាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះផាន សុខឃីម អាយុ៤៨ឆ្នាំរស់នៅភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពុន២ បានទទួលយកទារកឈ្មោះម៉ឹង ចិត្រាអាយុ១៩ថ្ងៃដែលត្រូវម្តាយយកមកផ្លុងចោលក្នុងភូមិត្នោតជ្រុំ៤បច្ចុប្បន្ន មានសុខភាពល្អជាធម្មតា
៣. ឈ្មោះលោកយាយណយ សំណាង អាយុ៧៤ឆ្នាំ វីរ:សិល្ប:ការានីចំរៀងអាយ៉ៃចាស់ជរារស់នៅភូមិសន្សំកុសល៦ សង្កាត់បឹងទំពុន១
៤. លោកតាសាន់ គឹមឡេង អាយុ៦៨ឆ្នាំ មានជំងឺប្រចាំកាយរស់នៅភូមិចំរើនផល សង្កាត់បឹងទំពុន១
អំណោយដែលបានចែកជូនក្នុង១គ្រួសារទទួលបានរួមមាន : អង្ករ១បេ២៥គីឡូ មី១កេះ ទឹកសុទ្ធ១កេះ ទឹកត្រីដបធំ១យួរ ទឹកស៊ីអ៊ីវ ដបធំ១យួរ និងថវិកាចំនួន ១០០.០០០ រៀល( ដប់ម៉ឺន ) ៕