សង្វៀនជល់មាន់-អាប៉ោងខុសច្បាប់នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ លោកទ្រី កំពុងសាកល្បងសមត្ថភាព អនុវត្តន៍ច្បាប់ យ៉ាងរលូន
ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឆ្មក់បង្ក្រាបវង់ល្បែងសង្វៀនជល់មាន់-មានអាប៉ោងខុសច្បាប់កាល់ពីខែមុន ខណៈពេលនេះលោកទ្រី ដែលជាមេវង់ល្បែងល្បីឈ្មោះប្រចាំឃុំមង់រៀវ បានចាប់ផ្តើមបើកលេងបន្តទៀតហើយ ដោយគៀងគរក្រុមអ្នកញែនល្បែងកាន់តែច្រើនជាងមុន។ សកម្មភាពគឃ្លើនបែបនេះទំនងម្ចាស់សង្វៀនជល់មាន់រូបនេះ កំពុងសាកល្បងសមត្ថភាពអនុវត្តន៍ច្បាប់របស់់់លោក ចិន នី ស្នងការខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងថ្មីឬយ៉ាងណា?
ប្រជាពលរដ្ឋបានរាយការណ៍មកថា ក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ឃើញក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នាជួបជុំលេងល្បែង ជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយកែវរមៀតមួយកន្លែង យ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋឲ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ ឈ្មោះលោកទ្រី មានអំណាចខ្លាំងណាស់ ទើបអាចបើកល្បែងជល់មាន់និងអាប៉ោង ដោយមិនខ្លាចរអែងច្បាប់បន្តិចសោះឡើយ។ ជាក់ស្តែង ចាប់ពីថៃ្ងទី ១៩ ខែឧសភា ឆ្នាំ២០២៤មកនេះ ស្រាប់តែឃើញចាប់បើកដំណើរការភ្នាល់ល្បែងខុសច្បាប់ឡើងវិញ និងកាន់តែគគ្រឹកគគ្រេងជាងមុន ទៅទៀតដោយភ្នាល់ជល់មាន់ក្នុងមួយគូរៗរហូតដល់រាប់រយពាន់ដុល្លារឯណោះ ហើយក្នុងមួយថ្ងៃៗ មានភ្នាល់ជល់មាន់ចាប់ពី១០ទៅ២០គូរក៏មាន។
សកម្មភាពបើកឲ្យលេងល្បែងសុីសង ជល់មាន់ អាប៉ោង ខុសច្បាប់របស់លោកទ្រីឡើងវិញនេះ ដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទំនងទទួលលាភសក្ការៈពីលោកទ្រីហើយមើលទៅបានជាលោកទ្រីបើកលេងបានរាល់ថ្ងៃនេះ។..មន្ត្រីជំនាញបម្រើសន្តិសុខសុវត្ថិភាព នៅមូលដ្ឋាន ហាក់ដូចជាមិនគោរពនូវគោលនយោបាយ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ.។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំមង់រៀវលើកឡើងថា សង្វៀនជល់មាន់ លេងអាប៉ោងរបស់លោកទ្រី ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋាន និងបានសំណូមពរយ៉ាងទទូចដល់លោក ឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះមកស្រាវជ្រាវបង្ក្រាបវង់ល្បែងខុសច្បាប់មួយនេះ កុំឲ្យកើតមានបន្តទៅទៀតនៅក្នងមូលដ្ឋានរស់នៅរបស់ពួកគាត់។
ពាក់ព័ន្ធនឹងសកម្មភាពជល់មាន់ខាងលើនេះលោក អធិការនគរបាលស្រុកត្បូងឃ្មុំ យើងមិនអាចសុំ ការបកស្រាយណាមួយបានទេមកដល់ពេលនេះ។ការិយាល័យផ្សព្វផ្សាយ 0889846555/012926014