«ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ របស់គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ រាជធានីភ្នំពេញ»
ភ្នំពេញ ថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤លោកសេង គន្ធអភិបាលគណៈអភិបាលខណ្ឌមានជ័យប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារខណ្ឌមានជ័យ បានអញ្ជើញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមជួន ណារិនសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សមូលដ្ឋានចុះជួយខណ្ឌមានជ័យ។
ក្នុងពិធីបិទយុទ្ធនាការដង្ហែក្បួនឃោសនានេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានអនុប្រធាន សមាជិកសមាជិកា ថ្នាក់កណ្តាល ថ្នាក់មូលដ្ឋានខណ្ឌមានជ័យ សរុប៧សង្កាត់មានចំនួន៨៩២នាក់។
ពិធីបិទយុទ្ធនាការឃោសនាប្រចាំខណ្ឌមានជ័យ ឯកឧត្តម ជន ណារិន អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌមានជ័យ បានអញ្ជើញបន្តដឹកនាំ ពិធីបិទយុទ្ធនាការឃោសនាក្នុងខណ្ឌមានជ័យ ដែលមានសង្កាត់ចំនួន៧ ដោយមានសមាជិកសមាជិកា ចូលរួមជាច្រើនកុះករ។
សូមបញ្ជាក់ថា៖ ពិធីបិទយុទ្ធនាការផាកឃោសនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ចំណែកការរៀបចំបោះឆ្នោតនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ “អង្គបោះឆ្នោតទាំងអស់ សូមប្តេជ្ញាបន្ត ភាពខ្លាំងរបស់គណបក្ស បន្តអានុភាពជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរក្សាឱ្យបានដាច់ ខាតតំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញប្រធានក្រុមប្រឹក្សាខណ្ឌបង្កើនអាសនៈរបស់យើង ប្តេជ្ញាប្តូរ ផ្តាច់ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ការរីកចម្រើនរបស់ប្រទេសជាតិតជំនាន់កូនចៅ របស់យើងទាំងអស់គ្នា ដើម្បីបន្តថែរក្សាសមិទ្ធផលដូចអ្វីដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល នាពេលបច្ចុប្បន្ន និងពង្រីកសមិទ្ធិផលជាគុណប្រយោជន៍ថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិរបស់យើងទាំងអស់គ្នា”ដើម្បីសន្តិភាព ស្ថេរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេស សូមគាំទ្រគម្រោងព្រែកជីកតេជោ-ហ្វូណន”៕